ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ករណី ជាមន្ត្រីនៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ជាមួយនឹងភរិយា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នកជិតខាង០៦នាក់ផ្សេងទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានឱ្យដឹងថា មូលហេតុធ្វើឱ្យតួលេខអ្នកឆ្ល ងជំងឺកូវីដ-១៩ មានការកើនឡើង ដោយសារក្រុមគ្រូពេទ្យប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) ទៅលើអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ដែលវាមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមានឬអវិជ្ជមាន ក្នុងរយៈពេល១៥នាទីប៉ុណ្ណោះ។ លោក ហុក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ចាត់តំណាង លោកញឹម ខេមរ៉ា រដ្ឋលេខាធិការ នាំយកម៉ាស ជាង២០ម៉ឺនម៉ាស និងបរិក្ខាមួយចំនួនទៀត មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញអត្ត សញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦រូប ជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ៕
(WXYZ) កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ឆាប់ៗនេះអាចមានសិទ្ធិទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ក្រុមអាយុនេះ ត្រូវបានរំពឹងថា នឹងត្រូវអនុម័តដោយ FDA (រដ្ឋបាលចំណីអាហារ និងឱសថ) របស់អាមេរិក នៅដើមសប្តាហ៍នេះ។ យោងតាមវែបសាយ WXYZ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានកំណត់ភូមិសាស្ដ្រ ខេត្តបន្ទាយមានជ័យ ជាភូមិសាស្ដ្រដែលមានការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និង រក្សាគម្លាតសុវត្ថិភាព ៕