ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ កុំឲ្យមានការឆ្លងរាលដាល ជំងឺកូវីដ១៩ និងចូលរួមអនុវត្ត គាំទ្រសេចក្តីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លេខ ៥០ សសរ ស្តីពីការកែសម្រួលវិធានការ ដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមគាំទ្រ និងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តទាំងអស់គ្នា...
ភ្នំពេញ៖ រដ្ឋបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ ក្នុងស្រុក និងសូមប្រកាសអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលទាំងអស់ សូមរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែ មេសានេះបានចេញ សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ៦១៨នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ និងជាសះស្បើយ ៦០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុប៦៣៨៩ នាក់, អ្នកជាសះស្បើយ...
ភ្នំពេញ៖ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត វះកាត់សម្រាលកូន ជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ នៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២១នេះ។ លោកសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែង...
ភ្នំពេញ៖ ក្រុមអាជីវករផ្សារលើ ក្នុងខេត្តព្រះសីហនុ ចំនួន៧០នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ១៩។ នេះបើយោងតាម លទ្ធផលតេស្តសំណាក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដែលរដ្ឋបាលខេត្ត យកមកផ្សាយ នៅព្រឹកថ្ងៃ១៨ មេសា។ ក្រោយរកឃើញមាន អ្នកវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្ត ណែនាំឲ្យអាជីវករ ផ្សារលើទាំងអស់ ត្រូវតែដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ក...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១នេះ បានប្រកាសរកឃើញវិជ្ជមាន កូវីដ-១៩ លើស្ត្រីជនជាតិខ្មែរម្នាក់ ឈ្មោះ ឡេង ចាន់ថេង អាយុ ៤៩ឆ្នាំ ជាអាជីវករលក់ដូរ នៅផ្សារចាស់ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទី ៥ ឃុំព្រែកតានង់...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ឥឡូវវីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ កាស៊ីណូ និង រោងចក្រដែលសុទ្ធសឹងជាកន្លែងមានមនុស្សម្នាច្រេីន។ លោកស្រីបន្តថា ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហេីយមកដល់ផ្ទះ អាចមានការ ចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច...
ភ្នំពេញ៖រហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះមានកម្មករ និយោជិត ចំនួន៥១រោងចក្រ នៅរាជធានីភ្នំពេញដែលបានផ្ទុះជំងឺកូវីដ១៩។ រោងចក្រទាំងនោះរួមមាន៖ ១. រោងចក្រហ្វធូណា ២. រោងចក្រឌីនហាន់ ៣. រោងចក្រសែនចូវ ៤. រោងចក្រ ខ្វាន់ទង់ ៥. រោងចក្រឌីឡាក់ ៦. រោងចក្រ New Orion ...
ភ្នំពេញ៖ ក្រោយមានការផ្ទុះជំងឺកូវីដ១៩ក្នុងផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញមកចាប់ពី៤ដល់១៥មេសា ត្រូវបានរកឃើញអ្នកពាក់ព័ន្ធផ្ទុកជំងឺនេះមានចំនួន២៣នាក់ហើយ៕