ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានបុរសជាតិខ្មែរអាយុ៦៨ឆ្នាំ និងម្នាក់ទៀតអាយុ៤៩ឆ្នាំ រស់នៅខណ្ឌមានជ័យដូចគ្នា បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។ ករណីបុរសស្លាប់ទាំង២នេះ គឺជាករណីទី២៣ និងទី២៤សម្រាប់កម្ពុជា ក្រោយមានជំងឺកូវីដ១៩ កើតឡើងនៅដើមឆ្នាំ២០២០មក ៕
ភ្នំពេញ ៖ ក្នុងចំណោម១១៣នាក់ ដែលក្រសួងសុខាភិបាល ប្រកាសថា កម្ពុជាមានឆ្លងជំងឺកូវីដ១៩ នោះ គឺនៅភ្នំពេញ មានចំនួនច្រើនជាងគេ រហូតដល់១០៣នាក់ ខណៈនៅខេត្តព្រះសីហនុ មាន៣នាក់ កណ្ដាល៣នាក់ ស្វាយរៀង៣នាក់ និងកំពតម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៣០២៨...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាល ឆ្នាំ២០២១នេះ កម្ពុជាក៏ដូចបណ្តាប្រទេស នៅលើពិភពលោកបាននិងកំពុង ទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ ។ ជាក់ស្ដែង តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានប្រមាណជាង-៣% ។ តាមរយៈសារលិខិតអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ សម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំចាស់បានកន្លងផុតទៅ ដោយផ្លាស់ជំនួសវិញនូវ...
ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល បានសម្រេចចេញនីតិវិធី សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅផ្ទះ។ សេចក្តីសម្រេច បានឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានកម្រិតស្រាលត្រូវ នៅក្នុងបន្ទប់ ប្រើបន្ទប់ទឹក និងរបស់របរប្រើប្រាស់ផ្សេងៗដាច់ដោយឡែកពីសមាជិក។ ក្នុងករណីមើលទៅអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ត្រូវរាយការណ៍ទៅកាន់គ្រូពេទ្យជាបន្ទាន់ ៕
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិចារណា ក្នុងការបើកទទួល ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍ សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រង សហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ យោងតាម គេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មកដល់ពេលនេះកម្មករ-កម្មការី បម្រើការងារ នៅក្នុងរោងចក្រ ឌីន ហាន ប្រមាណជា៥០នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ ជាមួយនឹងការរកឃើញនេះ អ្នកនាំពាក្យរូបនេះក៏ សូមអំពាវនាវ ដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាក...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងថា កម្មករបម្រើការងារ នៅក្នុងរោងចក្រ ឌីនហាន ចំនួន៥០នាក់ បានឆ្លងជំងឺកូវីដ១៩។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានសរសេរយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រ ឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ...
ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) នៅល្ងាចថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំសមាជិកសមាជិការបស់ខ្លួន ចំនួន៦៥ នាក់ មកទទួលការចាក់ថ្នាំបង្ការកូវីដ១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ លោក ពុទ្ធី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា មានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីវ៉ាក់សាំងកូវីដ១៩...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា ស្នើឲ្យក្រសួង-ស្ថាប័នទាំងអស់ត្រូវផ្ដល់ជាបន្ទាន់ នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាដែល នៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតមកដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។ ការស្នើរបស់ក្រសួងមុខងារសាធារណៈ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរាត្រីថ្ងៃ៦ មេសា បានបញ្ជាក្រសួង-ស្ថាប័នជាតិទាំងអស់ ពិនិត្យមន្រ្តីក្រោមឱវាទ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា មនុស្សពេញវ័យជនជាតិអាមេរិកទាំងអស់ នឹងមានសិទ្ធិទទួលបាន វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានប្រកាសពីកាលវិភាគថ្មីបន្ទាប់ពី ដំណើរទស្សនកិច្ចទៅកាន់កន្លែង ចាក់វ៉ាក់សាំងនៅអាឡិចសាន់ឌ្រី រដ្ឋវីជីនៀ ដោយបានផ្លាស់ប្តូរកាលបរិច្ឆេទ ផុតកំណត់ដើមរបស់លោក នៅថ្ងៃទី១ ខែឧសភា...