បរទេស៖ ប្រជាជនអ៊ីស្រាអែលជាង ៤លាននាក់ បានទទួលការចាក់ថ្នាំ បង្ការវីរុសកូវីដ១៩រួចហើយ ពីរបស់ក្រុមហ៊ុន Pfizer and BioNTech ដែលផ្តល់ឱ្យប្រទេសនេះ មានអត្រាអ្នកចាក់វ៉ាក់សាំង ខ្ពស់បំផុតក្នុងលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់កាសែត Jerusalem Post ដោយដកស្រង់សំដីរបស់មន្រ្តីជាន់ខ្ពស់ នៃសាជីវកម្មឱសថបានអោយដឹងថា...
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌប្ញស្ស៊ី បានប្រកាសឲ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន៣នាក់ទៀតហើយ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។ ខណ្ឌនេះត្រូវបានស្ងាត់ អ្នកកើតជំងឺកូវីដ១៩មួយរយៈពេលមកហើយ។ អ្នកទាំង៣នោះរួមមាន ៖ ទី១-ស្ត្រី អាយុ ៣៥ ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨...
ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់លោក ហុឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា តាមព័ត៌មានពីមន្ទីរពេទ្យមក លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឆ្លងវីរុសកូវីដ-១៩ នៅពេលនេះ បានធូរស្រាលជាងមុន ហើយឥឡូវគ្រូពេទ្យបានបញ្ជូន ចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកឲ្យសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ ។ នេះបើយោងតាមទូរទស្សន៍ជាតិ ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានបន្ដចុះពិនិត្យការអនុវត្តវិធានការ រដ្ឋបាលកំណត់មិនឲ្យធ្វើដំណើ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ វិធានការរដ្ឋបាលនេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសពីការឆ្លងជំងឺកូវីដ១៩ថ្មី កើតឡើងលើពលរដ្ឋចំនួន៩១នាក់ទៀត និងមានករណីជាសះស្បើយ ចំនួន៣០នាក់។ ក្នុងចំណោមកើតថ្មីចំនួន៩១នាក់នេះ មាននៅភ្នំពេញចំនួន៧៨នាក់ តាកែវចំនួន៤នាក់ ស្វាយរៀងចំនួន៣នាក់ ត្បូងឃ្មុំម្នាក់ ពោធិ៍សាត់ម្នាក់ កំពង់ចាមម្នាក់ ប៉ៃលិនម្នាក់ និងព្រៃវែងម្នាក់។ គិតមកត្រឹមព្រឹកថ្ងៃ៧ មេសា នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន២៩១៥ នាក់ អ្នកជាសះស្បើយចំនួន១៨២៤...
ភ្នំពេញ៖ ជុំវិញការស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្តីនៃកម្ពុជាបានលើកឡើងថា បញ្ហាស្ម័គ្រចិត្តជារឿងមួយហើយ ប៉ុន្តែយើងត្រូវគិតអំពី ផលប្រយោជន៍ រួមរបស់ជាតិ អំពីសុខភាពសាធារណៈ ជាចាំបាច់។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ឆ្លុះបញ្ចាំងថា មិនអាចទុកអោយបុគ្គលណាម្នាក់ នៅក្នុងក្រសួង ស្ថានប័ន ឬអង្គភាពណាមួយ ដើរចម្លងឬធ្វើអោយគេខ្លាចរអារ ដោយសារការគេចវេស...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ទៅចាក់វ៉ាក់សាំងការពារ មេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយប្រសិនបើកងកម្លាំង ប្រដាប់អាវុធណា ឬមន្ត្រីរាជកាណាខ្លាច និងមិនទៅចាក់វ៉ាក់សាំងនោះទេ នឹងមិនត្រូវអនុញ្ញាតឲ្យ ចូលធ្វើការនោះឡើយ រហូតដល់បានចាក់វ៉ាក់សាំងរួចទើប បានអនុញ្ញាតិឲ្យចូល ខណៈមន្រ្តីខ្លះបានព្យាយាមគេចវេស ពីការចាក់ដោយយកឡេះហេតុផលនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបិទ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយទៅខេត្តមួយជា បណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លើកលែងរាជធានីភ្នំពេញ និងខេត្តកណ្តាលហេីយករណីនេះ លើកលែងចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល នៅយប់ថ្ងៃទី០៦...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងមានតំរូវការវ៉ាក់សាំងកូវីដ១៩យ៉ាងសន្ធឹកសន្ធាប់ និងគ្រប់ប្រភេទវ៉ាក់សាំងដោយមិនគិតថាជារបស់ប្រទេស មហាអំណាចណាមួយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងប្រែក្លាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ទៅជាវ៉ាក់សាំងកាតព្វកិច្ច។ ការអះអាងរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី បែបនេះ ដោយសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួន កំពុងអនុវត្តន៍នូវវិធានការនេះ រួចស្រេចទៅហើយ ដោយបុគ្គលណាមិនបានចាក់វ៉ាក់សាំងកូវីដ១៩គឺមិនអនុញ្ញាតអោយចូលកន្លែងធ្វើការ...