បរទេស៖ យោងតាមការសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការងារជោគជ័យរួចមកហើយ ក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដទាំង ២ដូស ជូនពលរដ្ឋរបស់ខ្លួនប្រមាណជាជាង ពាក់កណ្តាលមកហើយ។ ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលអាចធ្វើការ ចាក់វ៉ាក់សាំងបានលឿនជាងគេបំផុត ដោយគាត់ចាប់តាំង តែពីខែធ្នូមកប្រជាពលរដ្ឋរបស់ខ្លួន ដល់ទៅពាក់កណ្តាល ៩,៣លាននាក់ ដែលបានទទួលវ៉ាក់សាំងរួចរាល់។ វ៉ាក់សាំង...
វ៉ាស៊ីមតោន៖ ក្រុមហ៊ុន AstraZeneca Plc បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួនមានប្រសិទ្ធភាព ៧៦ ភាគរយ ក្នុងការការពារជំងឺរោគសញ្ញា ក្នុងការសាកល្បងគ្លីនិក ដោយបន្ថយអត្រានេះបន្តិច បន្ទាប់ពីប្រឈមមុខនឹងសំណួរ នៅសហរដ្ឋអាមេរិក លើទិន្នន័យរបស់ខ្លួន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ការវិភាគបណ្តោះអាសន្ននៃការជំនុំជម្រះ ដែលបានធ្វើឡើង នៅសហរដ្ឋអាមេរិក ប៉េរូ...
ប្រភពពីក្រសួងការបរទេសបានប្រាប់ BBC ថា ប្រទេសឥណ្ឌាបានដាក់បំរាម ជាបណ្តោះអាសន្នទៅលើ រាល់ការនាំចេញវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ។ ពួកគេបាននិយាយថា ករណីដែលកើនឡើងនៃការឆ្លងវីរុសមានន័យថា ជាតម្រូវការចាំបាច់ក្នុងស្រុក ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយដូច្នេះដូស គឺចាំបាច់សម្រាប់ប្រទេសឥណ្ឌាផ្ទាល់។ បើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃពុធ ប្រទេសអេស្បាញបានចាប់ផ្តើមប្រើវ៉ាក់សាំង AstraZeneca បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន ចំពោះការភ័យខ្លាចនៃភាពពាក់ព័ន្ធ របស់វាជាមួយនឹងការកកឈាម ខណៈការចាក់វ៉ាក់សាំងប្រចាំថ្ងៃរបស់កូវីដ១៩ បានកើនឡើងដល់កំរិតខ្ពស់នៅក្នុងប្រទេស ។ ការងាកមករកប្រើប្រាស់វ៉ាក់សាំងនេះ ត្រូវបានគេមើលឃើញថា មានការកើនឡើងនៃការចាក់វ៉ាក់សាំង កាលពីថ្ងៃពុធជាមួយនឹង ការចាក់វ៉ាក់សាំងចំនួន ២១០.៨៩៧កម្រិត ដែលជាកម្រិតវ៉ាក់សាំងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង...
បរទេស៖ ប្រេសិតសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយ បាននិយាយថា EU អាចពិចារណាផ្ទេរបច្ចេកវិទ្យា ផលិតវ៉ាក់សាំងទៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅវៀតណាមបាននិយាយថា ប្រធានបទនេះអាចត្រូវបានពិភាក្សា ចាប់តាំងពីប្រទេសជាច្រើនបានបង្កើតជា...
ភ្នំពេញ៖ ទីតាំងចំនួនកន្លែងដែល ជាប់ពាក់ព័ន្ធអ្នកផ្ទុកជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចុះបិទជាបណ្តោះអាសន្ន និងមានការយាមកាមផងដែរ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ។ បើតាមប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ គោលដៅមណ្ឌលចត្តាឡីស័ក បណ្ដោះអាសន្នតាមផ្ទះហាង និងធនាគារក្នុងភូមិសាស្ត្រឃុំព្រែកអញ្ចាញ ទាំង១២នោះរួមមាន ៖ ១.ផ្ទះឈ្មោះ តាំង...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងភរិយា បានឧបត្ថម្ភថវិកាចំនួន ២០០,០០០ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវី១៩កន្លងមក។ ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត...
ភ្នំពេញ៖ ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តា គោលដៅចត្តាឡីស័កទាំងអស់ ក្នុងមូលដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញ សេចក្តីណែនាំ ៥ចំណុច ដែលមានដូចខាងក្រោម៖
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអំពាវនាវប្រជាពលរដ្ឋធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់ពាក់ព័ន្ធជាមួយអ្នកធ្វើការនៅបន្ទប់ពិគ្រោះយោបល់ព្យាបាល “សាន ភីរ៉ូ” ឫស្សីកែវ ទល់មុខស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខផ្សារឆេកូ (ផ្សារគីឡូម៉ែត្រលេខ ៦) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៥នាក់ទៀតដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់ ខណៈមានអ្នកជាសះស្បើយ ចំនួន២៣នាក់។ក្នុងចំណោមអ្នកឆ្លងទាំង៥៥នាក់នោះ គឺនៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ គឺ៥០នាក់ ក្រៅពីនោះ មាននៅសៀមរាបម្នាក់ កណ្តាលម្នាក់ ព្រះសីហនុម្នាក់ និងកំពង់ធំម្នាក់។ បើតាមក្រសួង គិតត្រឹមព្រឹកថ្ងៃ២៥ មីនា កម្ពុជា...