បរទេស៖ រដ្ឋាភិបាលប៉េរូ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ប្រទេសប៉េរូបានផ្អាកការសាកល្បង វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដោយសារតែព្រឹត្តិការណ៍ ដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើង ជាមួយអ្នកស្ម័គ្រចិត្តម្នាក់ សម្រាប់ការសិក្សានេះ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលបេរ៉ូថា ព្រឹត្តិការណ៍ប៉ះពាល់នេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានរកឃើញករណីវិជ្ជមានថ្មី ២នាក់ ទៀតដែលជាអ្នកធ្វើដំណើរ មកពីបរទេស មិនមែនជាករណីឆ្លងក្នុងសហគមន៍ ។ ជាមួយគ្នានេះដែរ ក៏គ្មានអ្នកជាសះស្បើយទេ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងកូវីដ សរុប៣៥៩ នាក់ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ ៤០ នាក់និងអ្នកជាសះស្បើយ = ៣០៧ នាក់៕
បរទេស៖ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុន PFizer ដែលការចាក់ថ្នាំបង្ការដំបូងគេ នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនេះជាចំណុចរបត់មួយនៅក្នុងសហរដ្ឋអាមេរិក ដែលជំងឺរាតត្បាតបានសម្លាប់មនុស្សជាង ២៩៥ ០០០ នាក់។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំង Pfixer...
ភ្នំពេញ៖ ស្ថានទូតចិន នៅពេលនេះកំពុងធ្វើការ យ៉ាងជិតស្និទជាមួយ រដ្ឋាភិបាលកម្ពុជា សម្រាប់ការប្រើប្រាស់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិត នៅប្រទេសចិន សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ បើតាមទំព័រហ្វេសប៊ុក របស់មន្រ្តីជាន់ខ្ពស់ស្ថានទូតចិន ឈ្មោះ Winston Wang បានឱ្យដឹងថា ខណៈពេលដែលមានជំរើស ជាច្រើន, វ៉ាក់សាំងចិន គឺជម្រើសល្អជាងគេងដោយសារតែសុវត្ថិភាពរបស់វា ប្រសិទ្ធភាព (៨៦%...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសម៉ិកស៊ិក បានឲ្យដឹងថា ការរឹតត្បិតលើការធ្វើដំណើរដែលមិនចាំបាច់ ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក – ម៉ិកស៊ិកនឹងត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី២១ ខែមករា ចំពេលមានការកើនឡើង នូវករណីឆ្លងជំងឺកូវីដ-១៩ ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា រដ្ឋាភិបាលម៉ិកស៊ិក បានស្នើសុំពង្រីកវិធានការ រយៈពេលមួយខែទៀត បន្ទាប់ពីពិនិត្យមើលការ រីករាលដាលនៃវីរុសនេះ។ ក្រសួងនៃប្រទេសទាំងពីរ បានសរសេរនៅលើបណ្ដាញអ៊ីនធឺណិតថា...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បាននឹងកំពុងការរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្របសម្រួល ដល់ធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅទីស្តីការក្រសួងមហាផ្ទៃ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល៕
បរទេស៖ បុគ្គលិកពេទ្យជួរមុខ នៅប្រទេសកូរ៉េ ដែលបានប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ ១៩ ចាប់តាំងពីខែមករាមកនោះ កំពុងទទួលនូវផលវិបាកធ្ងន់ធ្ងរ ដោយសារការកើនឡើង យ៉ាងឆាប់រហ័សនៃករណីឆ្លងវីរុសថ្មីៗ ដែលបង្ហាញសញ្ញាថា មិនមានការថយចុះ ចំពេលមានរលកទីបី។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនអ្នកជំងឺវីរុសកូរ៉ូណា...
វ៉ាស៊ីនតោន៖ ជនជាតិអាមេរិកកាន់តែច្រើន ដែលមិនមានផ្ទុកជំងឺកូវីដ-១៩ក្ដី កំពុងទទួលរងផលប៉ះពាល់ផ្នែកសតិអារម្មណ៍ ពីការកើនឡើងនៃចំនួនអ្នកជំងឺ ចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យចំនួន ២០០កន្លែងទូទាំងប្រទេស។ ទិន្នន័យដែលទើបចេញថ្មី ពីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិក បានបង្ហាញថាយ៉ាងហោចណាស់ មានមន្ទីរពេទ្យចំនួន ២០០ ដែលបានផ្ទុកអ្នកជំងឺកូវីដ-១៩ ពេញទៅហើយ កាលពីសប្តាហ៍មុន។ ហើយនៅក្នុងមួយភាគបីនៃមន្ទីរពេទ្យ ទាំងអស់មានចំនួនជាង ៩០% នៃគ្រែ ICU...
សេអ៊ូល៖ ក្រសួងសុខាភិបាល និងសុខុមាលភាពបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ចិន និងប្រទេសជប៉ុន បានយល់ព្រមកាលពីថ្ងៃសុក្រ ដើម្បីធ្វើការរួមគ្នាដើម្បីឆ្លើយតប ទៅនឹងការឆ្លងរាតត្បាតមេរោគ និងជំរុញការចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានលក្ខណៈអន្តរជាតិ។ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំង៣ បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីបានធ្វើកិច្ចពិភាក្សាប្រចាំឆ្នាំ របស់ពួកគេតាមរយៈតំណភ្ជាប់វីដេអូ។ ភាគីទាំង៣ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការអភិវឌ្ឍឧបករណ៍ធ្វើរោគវិនិច្ឆ័យ ការព្យាបាល...