សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី០៩ កញ្ញា បានកើនឡើងលើស០២ករណីកាលពីថ្ងៃមុន ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកឆ្លងជំងឺថ្មីទាំងអស់នោះ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី៩០០.០០០នាក់ គិតត្រឹមថ្ងៃពុធ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីសាកលវិទ្យាល័យ Johns Hopkins University ។ ទិន្នន័យរបស់សាកលវិទ្យាល័យ បានបង្ហាញឲ្យឃើញថា សរុបអ្នកស្លាប់នៅទូទាំងពិភពលោក បានកើនឡើងដល់៩០០.០៧៩នាក់ ទន្ទឹមនឹងនេះដែរ នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺដល់ទៅជាង២៧,៦លាននាក់...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទោះបីកម្ពុជាជួបបញ្ហាជំងឺកូវីដ-១៩ និងជួបបញ្ហា ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក៏ដោយ រាជរដ្ឋាភិបាល កម្ពុជា នៅតែបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បន្ថែមទៀត។ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំច្រកទ្វារព្រំដែន «ព្រៃវល្លិ៍» និងពិនិត្យពិភាក្សាអំពីបញ្ហា...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា រយៈពេល៨ខែ ចាប់ខែមករា ដល់ខែសី ហា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលវិភាគទានសរុបចំនួន១៥ ៩៤៩ ៤៧៤ដុល្លារអាមេរិក មានការថមថយបន្តិច បើធៀបរយៈពេលដូចគ្នា...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងថា មានករណីជនជាតិចិន ០២នាក់ បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ គ្រារង់ចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពិតប្រាកដមែន។ បើតាមអ្នកនាំពាក្យ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិន មកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោកស្រី វណ្ណឌីន...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់២៤១.៩៨៧នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មីប្រចាំថ្ងៃចំនួន៣.២៨១នាក់ គិតត្រឹមថ្ងៃអង្គារនេះ ។ នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺក៏បានកើនឡើងដល់១៨៥.១៧៨នាក់ដែរ បន្ទាប់ពីមានសេចក្តីរាការណ៍ថា មានអ្នកជំងឺចំនួន២៨៦បន្ថែមទៀតបានរួចពីសេចក្តីស្លាប់ដោយសារជំងឺ ។ នាយកដ្ឋានដដែលបានឲ្យដឹងទៀតថា អ្នកជំងឺចំនួន២៦នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុសបង្កជំងឺ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកើនឡើងដល់៣.៩១៦នាក់...
ញូវដេលី៖ ទិន្នន័យចុងក្រោយបង្អស់ ដែលចេញផ្សាយដោយ ក្រសួងសុខាភិបាលសហព័ន្ធ កាលពីថ្ងៃអង្គារបានបង្ហាញថា ចំនួនសរុបនៃ COVID-១៩ របស់ឥណ្ឌានៅតែបន្តកើនឡើង យ៉ាងខ្លាំងសូម្បីតែចំនួនករណីថ្មី ៧៥.៨០៩ ត្រូវបានរកឃើញក្នុងកំឡុងពេល ២៤ ម៉ោងកន្លងមកនេះ ដែលតួលេខសរុបកើនឡើងដល់ ៤.២៨០.៤២២ករណី។ យោងតាមទិន្នន័យបានឱ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសឥណ្ឌាមានចំនួន ១,១៣៣ នាក់បានកើតឡើងចាប់តាំងពីថ្ងៃច័ន្ទ ដោយនាំយកចំនួនសរុបដល់ ៧២.៧៧៥...