ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងលើសពី៨៦០.០០០នាក់ គិតត្រឹមថ្ងៃពុធ ។ សាកលវិទ្យាល័យបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់២៥.៨៦៥.២០៥នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះនៅទូទាំងពិភពលោកកើនឡើងដល់៨៦០.៨៥៧នាក់ គិតត្រឹមម៉ោង៦និង២៨នាទីល្ងាច ត្រូវនឹងម៉ោង២២និង២៨នាទីម៉ោងសកល ។ សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា មានអ្នកឆ្លងជំងឺឆ្លងជំងឺ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩គិតត្រឹមថ្ងៃអង្គារមានចំនួន៤០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងនៅក្នុងប្រទេសដល់ទៅ៥៦.៨៥២នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនោះដែរ មាន៨នាក់ជាអ្នកមកពីខាងក្រៅប្រទេស ម្នាក់នៅក្នុងសហគមន៍ និងអ្នកដែលនៅសេសសល់មានទំនាក់ទំនង ទៅនឹងអ្នកដែលជាកម្មករបរទេសដែលស្នាក់នៅទីនោះ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី គឺថា ៩៨ភាគរយគឺជាអ្នកមកពីខាងក្រៅ ឬមានទំនាក់ទំនងនឹងករណីដែលបានដឹង ឬនៅប្រមូលផ្តុំគ្នា ហើយអ្នកដែលឆ្លងជំងឺនៅសេសសល់ប៉ុន្មានភាគរយទៀតគឺឆ្លងតាមការប៉ះពាល់ដានអ្នកជំងឺ...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានបន្តកើនឡើងដល់ ២៩.៨៣៣នាក់ នៅទូទាំងទ្វីបអាហ្វ្រិក ខណៈដែលអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.២៥២.៥៥២នាក់ ។ មជ្ឈមណ្ឌលបានកត់សម្គាល់ថា ប្រទេសចំនួន៥នៅទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩ជាង ៧០ភាគរយ មាន អាហ្វ្រិកខាងត្បូង...
បរទេស៖ នៅថ្ងៃពុធនេះទិន្នន័យចុងក្រោយបង្អស់ ដែលបានចេញផ្សាយដោយ ក្រសួងសុខាភិបាលនៃ ប្រទេសឥណ្ឌាបានបង្ហាញថា ចំនួនសរុបនៃ អ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសបានកើនឡើងដល់ ៣.៧៦៩.៥២៣នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៦.៣៣៣នាក់ ។ ករណីថ្មីមានចំនួនទៅដល់ ៧៨,៣៥៧ ករណីនិងអ្នកស្លាប់ ១.០៤៥ នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះនៅទូទាំងប្រទេស។ មានករណីកំពុងព្យាបាល ៨០១.២៨២ករណី នៅទូទាំងប្រទេសខណៈដែលមនុស្ស...
បរទេស៖ កាលពីពេលថ្មីៗចុងក្រោយនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ច្បាស់ហើយថា ខ្លួនមិនចាប់អារម្មណ៍ ក្រុមប្រទេសទាំង១៧០ ដែលកំពុងធ្វើការរួមគ្នាក្នុងការ ផលិតវ៉ាក់សាំងការពារកូវីដ១៩នោះឡើយ។ ប្រទេសជាង ១៧០ កំពុងពិចារណាចូលរួមកម្មវិធីមួយ ក្នុងគោលបំណងដើម្បីបង្កើត វ៉ាក់សាំងការពារកូវីដ១៩ ឲ្យបាន ឆាប់រហ័សនិងចែកចាយ វាដល់ប្រជាជនដែលងាយរងគ្រោះបំផុត។ ប៉ុន្តែរដ្ឋាភិបាលលោក Trump បានបញ្ជាក់ម្តងទៀតកាលពីថ្ងៃអង្គារថា ខ្លួននឹងមិនចូលរួមជាមួយពួកគេឡើយ ពីព្រោះអង្គការសុខភាពពិភពលោក គឺជាអ្នកកំពុងជួយដឹកនាំក្រុមចម្រុះនេះ ទៅហើយបើតាមការរាយការណ៍...
បរទេស៖ សាលារៀនចំនួន ៣ នៅក្នុងខេត្តជាប់ព្រំដែនចំនួន ២ គឺខេត្ត Prachuap Khiri Khan និង ខេត្ត Kanchanaburi ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារការភ័យខ្លាចនៃ ការផ្ទុះឡើងនៃមេរោគកូវីដ១៩ ពីប្រទេសមីយ៉ាន់ម៉ា ដែលនៅជាប់គ្នានោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណា ចំនួន២.៥៧៦នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេស បានកើនឡើងដល់១១៦.៥៩៦នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយការឆ្លងជំងឺបានកើនឡើងដល់៩៣៩នាក់ ដែលមានអ្នកស្លាប់ថ្មីចំនួន២០នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបានថយចុះពី៤៤៤នាក់មកនៅត្រឹម៤៣៧នាក់ ក្នុងចំណោមអ្នកជំងឺចំនួន៨៩១នាក់ ដែលបានព្យាបាលនៅមន្ទីរពេទ្យនាពេលបច្ចុប្បន្ននេះ ។ ក្រសួងបានឲ្យដឹងថា...
ភ្នំពេញ ៖ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ហើយជាគំរូល្អសម្រាប់សកលលោក យកតម្រាប់តាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងយុត្តិធម៌។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌...