បរទេស៖ បុរសពីរនាក់ ដែលមកមន្ទីរពេទ្យដាណាង នៅពេលថ្មីៗនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន មេរោគកូវីដ១៩ ដោយដាក់ករណីសកម្ម របស់វៀតណាម នៅសម្រាប់មេរោគនេះ ចំនួន ២៨៦ នាក់នៅព្រឹកថ្ងៃពុធ។អ្នកជំងឺថ្មីរស់នៅក្នុងខេត្តក្វាងណាម ដែលមានព្រំប្រទល់ជាប់ដាណាង ហើយអ្នកទាំងពីរ មានទំនាក់ទំនង ជាមួយករណីឆ្លងពីមុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០...
បរទេស៖ មានអ្នកជំងឺចំនួន ៦ នាក់ , អ្នកជំងឺម្នាក់នៅមន្ទីរពេទ្យដាណាង និងមនុស្ស ៣ នាក់ដែលមានទំនាក់ទំនង ជាមួយករណីឆ្លង បានបង្កើនអ្នកជំងឺកូវីដ១៩ សកម្មរបស់វៀតណាម បានកើនដល់ ២៧២ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២៩៤,៧៤៤នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖១៩៨,១៣៨នាក់ អ្នកស្លាប់សរុបចំនួន៖ ៧,៧៣០នាក់ ។ គិតត្រឹមយប់ថ្ងៃទី៤...
បរទេស៖ ស្ត្រីអាយុ ៦២ ឆ្នាំ និងបុរសអាយុ ៦៥ ឆ្នាំ ម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩9 នៅទីក្រុងដាណាង នៅថ្ងៃអង្គារនេះ ដែលជាការស្លាប់ទី ៧ និងទី ៨ ដែលបណ្តាលមកពីជំងឺរាតត្បាតនេះនៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃចន្ទនេះបានសរសេរថាចំនួនស្លាប់ដោយសារកូវីដ១៩នៅក្នុងប្រទេសអ៊ីរ៉ង់ ជាក់ស្តែងគឺមានទំហំច្រើនជាងចំនួនដែលបានប្រកាសដល់ទៅ៣ដង។ យោងតាមការស៊ើបអង្កេតមួយ ដែលធ្វើឡើងដោយ BBC បានបញ្ជាក់ថាតួលេខដែលមានក្នុងដៃរបស់រដ្ឋាភិបាលមានចំនួនក្បែរទៅ នឹង៤២០០០នាក់ដែលបានបាត់បង់ជីវិតគិតត្រឹមថ្ងៃទី២០ខែកក្កដា ប៉ុន្តែយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានបង្ហាញថាមានត្រឹមតែ១៤៤០៥នាក់ប៉ុណ្ណោះ។ ការស្រាវជ្រាវដដែលនោះក៏បានបញ្ជាក់ដែរថា ចំនួននៃអ្នកឆ្លងគឺមានចំនួនទ្វេរដងផងដែរគឺព្រមាណជា៤៥១០២៤នាក់ ខណៈដែលតួលេខប្រកាសជាផ្លូវការមានត្រឹមតែ២៧៨៨២៧នាក់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា អភិបាលរដ្ឋភាគខាងត្បូង របស់ប្រទេសឥណ្ឌា Tamil Nadu គឺលោក Banwarilal Purohit ត្រូវបានគេតេស្តរកឃើញ លទ្ធផលវិជ្ជមានកូវីដ១៩។ ការប្រកាសដែលត្រូវបាន ធ្វើឡើងជាផ្លូវការតាំងតែ ពីថ្ងៃអាទិត្យ ហើយមកដល់ពេលនេះ គាត់ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងស្រុកមួយហើយ។ ការធ្វើតេស្តនេះត្រូវបាន ធ្វើលើងបន្ទាប់ពីបុគ្គលិក ដែលស្ថិតនៅក្បែរគាត់បំផុតមួយចំនួន...
វ៉ាស៊ីតោន៖ អ្នកជំនាញជាន់ខ្ពស់លើកឡើងថា សហរដ្ឋអាមេរិក បានឈានចូលដល់ ដំណាក់កាលថ្មីនៃការ ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលមានករណីកើនឡើង ទាំងនៅទីក្រុង និងនៅជនបទ។ អ្នកសម្របសម្រួលការឆ្លើយតប នឹងរោគឆ្លងនៅសេតវិមាន បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យថា “វារីករាលដាលយ៉ាងខ្លាំង” ។ រហូតមកដល់ពេលនេះ ជនជាតិអាមេរិកជាង ៤,៦ លាននាក់បានឆ្លងជំងឺនេះ ហើយយ៉ាងហោចណាស់ ១៥៤.៨៥៩...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២៨៦,២០៩នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖១៩៥,៨១៥នាក់ អ្នកស្លាប់សរុបចំនួន៖ ៧,៦៣១នាក់ ។ គិតត្រឹមយប់ថ្ងៃទី៣...