ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ៥ថ្ងៃ ជាថ្ងៃសងជំនួស ដែលបានផ្អាកការឈប់សម្រាក កាលពីបុណ្យចូលឆ្នាំ ។ ការអំពាវនាវនេះ ក្នុងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបសំណេះ...
ភ្នំពេញ ៖ លោកស្រី គ្រស្ទីន ផាកូ ប្រធានបេសកកម្ម អង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល ពេញសកលលោកនោះ បណ្ដាលឲ្យពលករខ្មែរ វិលត្រឡប់មកកម្ពុជាវិញ អាចកាន់តែប្រឈម នឹងភាពងាយរងគ្រោះជាងមុន ដោយសារកង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាន នៅមានកម្រិតព្រមទាំងហានិភ័យ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកើនឡើង។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់...
តូក្យូ៖ អង្គរក្ស របស់រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Taro Kono បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូវីដ១៩ ប៉ុន្តែលោក Taro Kono ខ្លួនឯង មិនបានឆ្លងវីរុសនេះ នោះទេ។ នេះបើយោងតាមប៉ូលីស និងក្រសួងការពារជាតិជប៉ុន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០...
បរទេស៖ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃពុធថា ជើងហោះហើរពិសេស កំពុងត្រូវបានរៀបចំឡើង ដើម្បីទៅយកជនជាតិថៃ ដែលជាប់គាំងនៅបរទេស បន្ទាប់ពីនិស្សិតថៃម្នាក់បានស្លាប់ ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេស អេហ្ស៊ីប។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោកបានបញ្ជា ឲ្យក្រសួងការបរទេសរៀបចំជាបន្ទាន់ នូវជើងហោះហើរ “ជួយសង្គ្រោះ” ។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ ក្រោយប្រកាសថា ប្រទេសកូរ៉េខាងជើង កំពុងតែស៊ើបអង្កេត លើករណី អាចមានមេរោគកូរ៉ូណាដំបូង ក្នុងប្រទេសនោះ អាជ្ញាធរបានរំឭកដល់ជនបរទេស ដែលកំពុងតែរស់នៅក្នុងទីក្រុងព្យុងយ៉ាង ឲ្យគោរពតាមវិធានការ ប្រឆាំងមេរោគកូរ៉ូណា នេះបើយោងតាមសម្តីស្ថានទូតរុស្ស៊ី នៅទីនោះនិយាយប្រាប់នៅថ្ងៃពុធនេះ។ ក្នុងសារបង្ហោះ លើគេហទំព័របណ្ដាញសង្គមហ្វែសប៊ុក ស្ថានទូតរុស្ស៊ីបាននិយាយថា ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង បានផ្តល់សេចក្តីជូនដំណឹងមួយ កាលពីថ្ងៃអង្គារ ប្រាប់ជនបរទេស មិនឲ្យចាកចេញពីទីក្រុង...
បរទេស៖ ប្រទេសវៀតណាមបានបញ្ជាក់ ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ៤ ករណីទៀតនៅល្ងាចថ្ងៃពុធ នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តខ្ពង់រាបកណ្តាលនៃខេត្តដាក់ឡាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៤៤៧” ជាបុរសអាយុ ២៣ ឆ្នាំរស់នៅសង្កាត់...
អែតឌីស អាបាបា៖ មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (អាហ្វ្រិក CDC) កាលពីថ្ងៃអង្គារបានឲ្យដឹងថា ប្រទេសអាហ្វ្រិកចំនួន ៣៤ កំពុងស្ថិតនៅ ក្រោមការបិទព្រំដែនពេញលេញ ដោយសារតែការព្រួយបារម្ភ ទាក់ទងនឹងការរីករាលដាល យ៉ាងឆាប់រហ័សនៃជំងឺ COVID-១៩ នៅទ្វីបអាហ្វ្រិក។ ទីភ្នាក់ងារសុខាភិបាលឯកទេស នៃគណៈកម្មាធិការសុខាភិបាល នៃសហភាពអាហ្រ្វិក (AU) បានបង្ហាញ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពរបស់ខ្លួន...
ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងការបរទេសរបស់ម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសម៉ុងហ្គោលី នឹងបញ្ជូនយន្តហោះដឹកអ្នកដំណើរតិចបំផុតចំនួន១៤គ្រឿងនៅក្នុងខែសីហា ដើម្បីធ្វើការជម្លៀសខ្លួនពលរដ្ឋរបស់ខ្លួន ដែលរស់នៅបរទេស ដោយសារប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ ។ លោក Lkhanaajav Munkhtushig អគ្គនាយកនៃអគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស បានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រទេសរបស់យើងកំពុងតែត្រៀមក្នុងការបញ្ជូនយន្តហោះចំនួន១៤គ្រឿងទៅកាន់បណ្តាប្រទេសដែលរងគ្រោះដោយជំងឺកូវីដ១៩ ដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសឈីលី កាលពីថ្ងៃអង្គារ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៤៩.៨០០នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះ ចំនួន៩.២៤០នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន ១.៨៧៦នាក់ និងមានអ្នកជំងឺ៥៣នាក់ទៀត បានស្លាប់ ។ ក្រុមអាជ្ញាធរបាននិយាយថា...