បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ប្រធានាធិបតីឥណ្ឌូនេស៊ីលោកJoko Widodo បានបញ្ជាអំពាវនាវ ឲ្យភាគីដែលពាក់ព័ន្ធនឹងការធ្វើ ការតេស្តកូវីដ១៩ ក្នុងការបង្កើនល្បឿន ឲ្យបានទ្វេរដង និងតាមដានប្រជាជន ដែលឆ្លងជំងឺនេះឲ្យបានម៉ត់ចត់ ក្នុងពេលដែលប្រទេសនេះ កំពុងត្រៀមរៀបចំសេណារីយ៉ូ ត្រឡប់មករកភាពប្រក្រតីសាជាថ្មី។ លោកប្រធានាធិបតី បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នៅឯវិមានរដ្ឋាភិបាលថា ខេត្តមួយចំនួនដូចជា ខេត្តនៃកោះជ្វាខាងកើត ខាងត្បូងកោះស៊ូឡាវ៉ាសាស៊ី...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នាពេលថ្មីៗនេះ រវាងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិ ធម៌ ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ភាគីទាំងពីរបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយគាំទ្រគ្នា ទៅវិញ ទៅមក ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះ ពាល់ សេដ្ឋកិច្ច សង្គមកិច្ច...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៧យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៩៨,៣១៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៤៦,៩៧៥នាក់ អ្នកស្លាប់សរុបចំនួន៖ ២,៩១០នាក់...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសអេហ្ស៊ីប បានកត់ត្រាក្នុងកំណត់ត្រា ដែលមានអ្នកស្លាប់ តែមួយថ្ងៃគត់ចំនួន៤៧នាក់ ពីជំងឺកូវីដ១៩ នាំឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសបានកើនឡើងដល់ ១.០៥២នាក់ ។ លោក Khaled Megahed អ្នកនាំពាក្យរបស់ក្រសួងខាងលើ បានឲ្យដឹង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រើនបន្តក្រើនរំលឹក ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះកូវីដ១៩ ដោយឧស្សាហ៍ធ្វើអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងរីករាលដាល នៃមេរោគនេះ។ តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “យើងទាំងអស់គ្នា...
ភ្នំពេញ៖ លោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា បានអះអាងថា ក្រោយចប់វិបត្តិកូវីដ១៩ នៅទូទាំងពិភពលោក ប្រជា ជនទីម័រឡេស្តេយ៉ាងច្រើន នឹងសម្រុកមកលេងកម្ពុជា ព្រោះកម្ពុជាជាប្រទេសដែលមានគុណលើប្រទេសរបស់ពួកគេកន្លងមក។ ក្នុងជំនួប ជាមួយលោកថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០ លោក...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៧ល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៩៦,២៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៤៥,៩៥៣នាក់ អ្នកស្លាប់សរុបចំនួន៖ ២,៨៧៧នាក់...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន១០៧នាក់ នំាឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសបារាំង កើនឡើងដល់ ២៨.៩៤០នាក់ គិតត្រឹមថ្ងៃអង្គារ ។ ក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន១៨.៥៩០នាក់ ត្រូវបានគេរាយការណ៍...
បរទេស៖ The Dailymail ចេញផ្សាយនៅថ្ងៃអង្គារ ទី២ ខែមិថុនា បានសរសេរថា ទីក្រុងវូហានប្រទេសចិន ត្រូវបានគេរាយការណ៍ រកមិនឃើញករណីវិជ្ជមានកូវីដ១៩ ឡើយអស់រយៈពេល ៣សប្តាហ៍មកហើយ និងបានធ្វើតេស្តទៅលើ ពលរដ្ឋរាប់លាននាក់។ ទោះបីជាយ៉ាងណាក្តី អ្នកជំងឺដែលមានចំនួន ៣០០នាក់ នៅតែអាចមានឱកាសជាអ្នកចម្លងវិរុសនេះឡើងវិញ។មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលនៃក្រុងប៉េកាំងនៅថ្ងៃនេះបានអះអាងបច្ចុប្បន្នក្រុងវូហានបានក្លាយទៅជាទីកន្លែងសុវត្ថិភាពបំផុតសម្រាប់កូវីដ១៩បន្ទាប់ពីការធ្វើតេស្ត ដ៏សំបើមមួយទៅដល់ ១០លាននាក់ ក្នុងរយៈពេលត្រឹមតែ ១៩ថ្ងៃចុងក្រោយ។...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានបញ្ជូនកងរក្សាសន្តិភាពប្ដូរវេនបន្ថែមទៅស៊ូដង់ខាងត្បូង រួមជាមួយការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដើម្បីជួយប្រទេសអាហ្វ្រិកក្នុងការដោះស្រាយបញ្ហាប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោយពន្យារពេលជាច្រេីនខែ។ ក្រុមទី ១២ សម្រាប់អង្គភាពហាន់ប៊ីត ត្រូវបានបញ្ជូនទៅប្រទេស ដែលហែកហួរដោយសង្គ្រាមនៅក្នុងខែឧសភា បន្ទាប់ពីការពន្យាពេលជាច្រើនខែដោយសារតែជំងឺCOVID-១៩ ហើយនៅសល់សម្រាប់ប្រទេសនេះតាមជើងហោះហើរជាបន្តបន្ទាប់នៅថ្ងៃក្រោយ។ ក្រសួងបានកត់សម្គាល់ថា “ក្រុមទី ១២ ត្រូវបានរៀបចំយ៉ាងពេញលេញ សម្រាប់ស្ថានភាពនៃជំងឺកូវីដ-១៩។ សមាជិកបានឆ្លងកាត់ការធ្វើតេស្តរកមេរោគពីរដងហើយរាល់ការធ្វើតេស្តអវិជ្ជមាន ហេីយពួកគេត្រូវបានគេទុកចោលអស់រយៈពេលជាង ៥ សប្តាហ៍ហើយត្រូវបានផ្តល់ឱ្យនូវការផ្គត់ផ្គង់ដាច់ដោយឡែកពីគ្នា”៕...