សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨០៧ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងរដ្ឋនេះកើនឡើងដល់ ៧៣,៩៣៨ករណី។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីថ្មីចំនួន ៧៧០ ស្ថិតនៅក្នុងសហគមន៍ ៣៤ករណី នៅក្នុងសិកដ្ឋានចំណាកស្រុកនិង ៣ ករណីទៀតជាករណីនាំចូល។ បច្ចុប្បន្ននេះមានករណីសរុបចំនួន ៨២២ ករណីត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។...
ឈីលី៖ មន្រ្តីសុខាភិបាលនៃប្រទេសឈីលី អនុម័តវ៉ាក់សាំងស៊ីណូវាក់ កូវីដ ១៩ របស់ចិន សម្រាប់កុមារ ដោយសារសុវត្ថិភាព និង ប្រសិទ្ធភាព។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍្ត ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ ប្រទេសនេះ បានអនុម័តការចាក់វ៉ាក់សាំង កុមារអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ជាមួយវ៉ាក់សាំងការពារជំងឺកូវីដ ១៩...
បរទេស៖ ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាបន្តនាំ ចេញថ្នាំវ៉ាក់សាំងកូវីដ១៩ឆាប់ៗនេះ ដែលជាចម្បងគឺនាំទៅតំបន់អាហ្វ្រិក ស្របពេលដែលខ្លួនបានចាក់ថ្នាំវ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យភាគច្រើន ហើយការផ្គត់ផ្គង់បាន មានការកើនឡើងខ្លាំង។ ប្រភពមួយ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ព្រោះមិនទទួលបានសិទ្ធិនិយាយ ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរឿងនេះនោះ បាននិយាយប្រាប់ដូច្នេះថា “ការសម្រេចចិត្តនាំចេញ គឺជាកិច្ចព្រមព្រៀងបានធ្វើរួចហើយ ហើយប្រទេសឥណ្ឌាចង់ជួយអាហ្វ្រិកទាំង រឿងថ្នាំវ៉ាក់សាំងនិងទម្រង់ ប្រតិបត្តិការកូវីដ១៩របស់ខ្លួន”...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ និងកំណត់ភូមិគីរីវ័ន្ធ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជា “តំបន់ក្រហម” និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មាន ការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...
បាងកក៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានកត់ត្រាករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣,៧៩៨ករណី និងការស្លាប់ចំនួន ១៤៤ នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA)។ (CCSA) ដែលជាក្រុមការងារ ពិសេសទទួលបន្ទុកជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានឲ្យដឹងថា ការឆ្លងថ្មីភាគច្រើនត្រូវបាន រកឃើញនៅតាមរោងចក្រផ្សារ និងកន្លែងបោះជំរុំកម្មករសំណង់។ រដ្ឋធានីបាងកក បានបញ្ជាក់ពីករណីថ្មីចំនួន ២,៧៧២...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមឧបត្ថម្ភសម្ភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលារៀន នាពេលបើកឲ្យសិស្សចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យជួនណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខណ:ពេលជួបសំណេះសំណាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន៦៥៣នាក់ទៀត ជាសះស្បើយចំនួន៤៦៣នាក់ និងស្លាប់ចំនួន៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០១ ៤៤៣ នាក់ អ្នកជាសះស្បើយចំនួន ៩៥ ៣៦៧នាក់ និងអ្នកស្លាប់ចំនួន២ ០៦៧នាក់៕
ភ្នំពេញ៖ យោងតាម លទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាអនុវត្តវិធានការច្បាប់ មានចំនួន ៧៣ ករណី ៖ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២៣២នាក់២.ឃាត់យានយន្ត (រថយន្ត ៤គ្រឿង...
Breaking New: ម៉ាឡេស៊ី បំបែកកំណត់ត្រា អ្នកឆ្លងកូវីដ១៩ ដល់២លាននាក់ គិតត្រឹមយប់ថ្ងៃអង្គារ៍នេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ នៅមុននេះបន្តិច។ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពី ការឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៥.៦៦៩ នាក់ទៀតគិតត្រឹមពាក់កណ្តាលអធ្រាត្ រថ្ងៃអង្គារនេះ ដែលធ្វើឱ្យចំនួនសរុប ទូទាំងប្រទេស កើនឡើងដល់...