បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា ទីក្រុងបាងកក ខេត្តឈុនបូរី ខេត្តភេចបូរី ខេត្ត Prachuap Khiri Khan និងខេត្តឈៀងម៉ៃ នឹងចាប់ផ្តើមអនុវត្តផែនការ បើកដំណើរការទេសចរណ៍ ឡើងវិញនៅថ្ងៃទី១ ខែតុលា តាមផែនការ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ ប្រភេទវ៉ាក់សាំងអ្វីក៏ដោយ ត្រូវចាក់ដូសទី៣ដែរ ដើម្បីបង្កើតកងការពារគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ ក្រោយមានហ្វេសប៊ុកមួយ ឈ្មោះ Thada James ចូលបានចូលខំមិន...
បរទេស៖ ការចាក់វ៉ាក់សាំង Covid-19 តែមួយដង មិនធានាថា អាចរស់រានមានជីវិតបាននោះទេ ប្រសិនបើឆ្លងវីរុស ដោយ ១៤% នៃអ្នកស្លាប់បានទទួល វ៉ាក់សាំងដូសដំបូង។ នេះបើយោងតាម មន្រ្តីត្រួតពិនិត្យជំងឺ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹង...
ស្វាយរៀង៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១នឹះបានចុះបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជុំទី១ ទូទាំងខេត្តស្វាយរៀង ដែលបានប្រារព្ធធ្វើនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា ការរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឡើង នាពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រក្នុងការបង្កើតភាពស៊ាំសហគមន៍...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅរដូវកាន់បិណ្ឌនាពេលខាងមុខនេះ គណៈកម្មការទី៧នៃរដ្ឋសភា ស្នើឲ្យតាមវត្តអារាម ទូទាំងប្រទេសដាក់បដា “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឲ្យ ប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”។ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦២៩នាក់ទៀត ជាសះស្បើយចំនួន៤២២នាក់ និងស្លាប់ចំនួន៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥១៦នាក់ និងអ្នកដំណើរពីបរទេសចំនួន១១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០០ ១៣៣ នាក់ និងអ្នកជាសះស្បើយចំនួន៩៤ ៣២៦នាក់ និងអ្នកស្លាប់ចំនួន២ ០៤៩នាក់៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិច តាមបណ្ដាខេត្តមួយចំនួន ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអំឡុងខែសីហា រហូតដល់ដើមខែកញ្ញា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណីឆ្លងជំងឺកូវិដ១៩ ចំនួន៦៦២នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៩៣ នាក់ និងស្លាប់១២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៩,៥០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៣,៩០៤នាក់ និងស្លាប់២,០៤០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញចំណុចនៃការអនុវត្តវិធានការ រដ្ឋបាលដូចជាហាមឃាត់ អនុញ្ញាតឱ្យដំណើរការ និងការផាកពិន័យ សូមអានខ្លឹមសារខាងក្រោម ៖
ភ្នំពេញ៖ រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣៖៥៩ នាទី នាថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។