បរទេស៖ ទីបំផុតក្រោយព្រឹត្តិការណ៍ នៃការរាត្បាតវិរុសកូវីដ១៩នៅក្នុងប្រទេសចិន បានស្ងប់ស្ងាត់ទៅវិញហើយនោះការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ពេទ្យ ក្នុងចំណោមសេវាដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសចិន ទៅកាន់តំបន់អឺរ៉ុបបាន ចាប់ផ្តើមឡើងវិញហើយ។ ការដំណើរការឡើងវិញនេះ ត្រូវបានគេមើលឃើញថាកំពុងបានជួយជំរុញការ ប្រយុទ្ធរបស់អឺរ៉ុបទៅនឹង ការរីករាលដាលនៃមេរោគកូវីដ១៩។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែមេសានេះបានសរសេរថា ដោយសារតែការកើនឡើង នៃសកម្មភាពដឹកជញ្ជូននិងបរិមាណកាន់តែច្រើនរួម ទាំងសេវាកម្មដែលអាចជឿទុកចិត្តបានកំពុងជួយទ្រទ្រង់ ដល់ពាណិជ្ជកម្មអន្តរជាតិ និងបណ្តាញផ្គត់ផ្គង់ពិភពលោកក្នុងពេលដ៏លំបាកនេះ។ ក្នុងនោះផងដែរប្រទេសចិន បាននឹងកំពុងខិតខំប្រឹងប្រែង...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការប្រកាសកម្មវិធី ជួយសម្រាលភាពលំបាក មានទឹកប្រាក់ចំនួន ១៩ពាន់លានដុល្លារ ដើម្បីជួយដល់កសិករអាមេរិក ដោះស្រាយផលប៉ះពាល់ពីវីរុសកូរ៉ូណា ដោយរួមមានប្រាក់ចំនួន ១៦ពាន់លានដុល្លារ បង់ឲ្យដោយផ្ទាល់ដល់អ្នកផលិត និងការទិញសាច់ ទឹកដោះ បន្លែ និងផលិតផ្សេងៗទៀត។ នៅក្នុងសន្និសីទមួយនៅសេតវិមាន រដ្ឋមន្ត្រីកសិកម្មសហរដ្ឋអាមេរិក លោក Sonny Perdue បាននិយាយថា...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដាប្រទេសនានា ត្រូវថែទាំសុខភាព និងរក្សាអនាម័យឲ្យបានល្អ ដើម្បីបញ្ចៀសខ្លួនជំងឺកូវីដ១៩។ តាមរយៈគេហទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ សម្ដេច ទៀ បាញ់ បានសរសេរថា “សូមក្មួយៗសិស្ស និស្សិត ដែលកំពុងសិក្សានៅតាម...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា កាលថ្ងៃសុក្រ លោក Anthony Fauci អ្នកជំនាញការជាន់ខ្ពស់ ផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក បានច្រានចោលទៅលើទ្រឹស្តី មួយដែលជាការឃុបឃិតគ្នា ដោយប្រកាសថា វីរុសកូរ៉ូណា ត្រូវបានបង្កើតឡើង ដោយមន្ទីរពិសោធន៍មួយ ។ លោក Fauci បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅឯសេតវិមានថា...
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ មានសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សា នៅសហព័ន្ធរុស្ស៊ី ចំនួន៣រូប បានឆ្លងនូវជំងឺកូវីដ-១៩ បន្ទាប់ពីបានបញ្ជូនទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យក្រុង ក៏បានរកឃើញលទ្ធផលវិជ្ជមាន ។ យោងតាមរបាយការណ៍របស់ ការិយាល័យអនុព័ន្ធយោធា នៃស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៉ី កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សិក្ខាកាមទាំង៣រូប...
សេអ៊ូល៖ ករណីឆ្លងវីរុសថ្មី នៃជំងឺកូវីដ-១៩ នៅប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្រោម ៣០ ករណី សម្រាប់រយៈពេល ៥ ថ្ងៃជាប់គ្នាគិតត្រឹម នៅថ្ងៃសុក្រ ប៉ុន្តែអាជ្ញាធរសុខាភិបាល បានព្រមានប្រឆាំង នឹងភាពមិនចុះសម្រុង និងជំរុញឱ្យប្រជាជនរក្សាការឃ្លាតឆ្ងាយពីសង្គម។ ករណីថ្មីចំនួន ២២ ករណីត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ និងមិនផ្លាស់ប្តូរ កាលពីមួយថ្ងៃមុន បាននាំការឆ្លងសរុបរបស់ប្រទេសនេះដល់...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកចាវ លីជៀន បានឲ្យដឹង កាលពីថ្ងៃសុក្រ ទី ១៧ ខែមេសា ថាសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើនយោបាយ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយផ្តោតលើ ការកម្ចាត់វីរុស និងជំរុញសេដ្ឋកិច្ច។ លោក ចាវ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ ព្រឹទ្ធសភាបារាំង បានលើកឡើងពីសម្តី មន្ត្រីប្រធានពេទ្យយោធាថា បុគ្គលិកប្រមាណ ៩៤០នាក់ ក្នុងចំណោម ២.៣០០នាក់ នៅលើក្រុមនាវា ផ្ទុកយន្តហោះ ត្រូវបានតេស្តឃើញឆ្លងវីរុស កូវីដ១៩។ តាមសេចក្តីរាយការណ៍ បន្ទាប់ពីធ្វើកិច្ចប្រជុំសម្ងាត់ ជាមួយលោកស្រី Maryline Gygax Genero ព្រឹទ្ធសភាបារាំង បាននិយាយប្រាប់ថា...
បរទេស៖ នៅថ្ងៃសុក្រទី១៧ខែមេសានេះ យោធាអាមេរិកបានប្រកាសថា ទាហានម្នាក់របស់ខ្លួន ដែលត្រូវបានគេជឿជាក់ថាជាមនុស្សដំបូងក្នុងជួរទ័ព ដែលបានឆ្លងកូវីដ១៩នោះ បានជាសះស្បើយហើយ។ យោធាដែលមានអាយុ ២៣ឆ្នាំរូបនេះ ត្រូវបានគេតេស្តរកឃើញដំបូង តាំងតែពីថ្ងៃទី២៦ ខែកុម្ភៈ ត្រូវបានក្រុមគ្រូពេទ្យ ព្យាបាលឲ្យជាសះស្បើយ ហើយក្រោយពេលដែល ត្រូវបានរក្សាទុកឲ្យនៅដាច់ដោយឡែក អស់រយៈពេល៤៩ថ្ងៃរួចមក។ គួរបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃពុធសប្តាហ៍នេះ យោធាអាមេរិក ដែលរកឃើញវិជ្ជមានកូវីដ១៩ ប្រមាណជា២៤៨៦នាក់...