ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ រសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២០,៧៣២ នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៥,៤៤៣នាក់...
បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា ប្រទេសថៃបានរាយការណ៍ ពីការឆ្លងមេរោគវីរុសកូរ៉ូណាចំនួន ៣៤ នាក់ ថែមទៀត នៅថ្ងៃអង្គារ ដែលនាំឱ្យករណីឆ្លងសរុប នៅប្រទេសនេះមានចំនួន ២.៦១៣ ករណី។ មានអ្នកស្លាប់ម្នាក់ទៀត គឺអ្នកបើករថយន្ដក្រុង បាងកក ដែលធ្លាប់បានផឹកស៊ីជាមួយអ្នក ផ្ទុកវីរុសកូរ៉ូណា ឬកូវីដ១៩ ដែល ធ្វើឲ្យ ចំនួនអ្នកស្លាប់ដល់ទៅ ៤១...
បរទេស៖ថ្ងៃអាទិត្យទី១២ខែមេសានេះ អតីតទាហានដែលធ្លាប់ ហ្វឹកហាត់ផ្នែកជំនាញពេទ្យប្រមាណជាជាង២៥០០០នាក់ ហើយដែលត្រូវបានរដ្ឋាភិបាល អាមេរិកកោះហៅមកវិញដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង ទៅនឹងវិរុស កូរ៉ូណាក្រោយពេលដែល ស្ថានភាពឆ្លងរាតត្បាតហាក់កាន់តែអាក្រក់ឡើង ក្នុងប្រទេសនេះ។ កងកម្លាំងទាំងនេះត្រូវបានអនុញ្ញាតិឲ្យមានឈ្មោះចូល និវត្តន៍និងដកឈ្មោះចេញពីទាហានជំនាញប៉ុន្តែត្រូវបានរដ្ឋាភិបាល ប្រកាសកោះហៅមក វិញតាមរបៀបស្ម័គ្រចិត្ត និងបំពាក់ឯកសណ្ឋានឡើងវិញនិងត្រូវបន្ត បញ្ជូនទៅកាន់តំបន់ ដែលកំពុងរងការវាយ ប្រហារដោយការឆ្លងធ្ងន់ធ្ងរនៅក្នុងប្រទេស។ គួរបញ្ជាក់ថាចំនួនទាហានជំនាញពេទ្យ ទាំងនោះមានប្រមាណជ ៨០០០០០នាក់ដែលនេះមានន័យថាមានតែ៣ភាគរយប៉ុណ្ណោះ ដែលបានស្ម័គ្រចិត្តត្រឡប់មកវិញ តាមការកោះហៅលើកនេះ៕...
បរទេស៖ព្រំដែនភាគឦសានរបស់ប្រទេស ចិនជាប់នឹងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានក្លាយជាសមរភូមិជួរមុខមួយ ក្នុងការប្រយុទ្ធនឹងរលកលេច ចេញជាថ្មី នៃការឆ្លងវីរុសកូរ៉ូណា ស្របពេលដែលករណីឆ្លងប្រចាំថ្ងៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងពេលជិត៦សប្ដាហ៍ ដោយជាង៩០ភាគរយពាក់ព័ន្ធនឹងមនុស្សដែល វិលត្រឡប់ មកពីបរទេស។ ដោយបានកម្ចាត់ការឆ្លងរីករាលដាលដ៏ធំនៃជម្ងឺនៅក្នុងស្រុក ប្រទេសចិន បានបន្ធូរបន្ថយបន្តិចម្តងៗនូវបម្រាមលើការធ្វើដំណើរ ស្របពេលប្រទេសនេះ ព្យាយាមស្តារសេដ្ឋកិច្ចខ្លួនឲ្យមានភាពប្រសើរឡើងវិញ ប៉ុន្តែនៅមានការភ័យខ្លាចថា ការកើនឡើងក្នុងករណីឆ្លងនាំចូលមកពីបរទេស អាចនឹងបង្កឲ្យមានរលកវីរុសកូវីដ១៩ជាលើកទីពីរ។ យោងតាមសេចក្តីរាយការណ៍មួយ...
ប៉េកាំង៖ កាលពីថ្ងៃច័ន្ទអាជ្ញាធរចិន បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត និងធនធាន ទៅតំបន់ព្រំដែន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីណែនាំនេះត្រូវបានផ្តល់ ជូននៅក្នុងកិច្ចប្រជុំ របស់ក្រុមឈានមុខនៃការឆ្លើយតបនៃការរាតត្បាតឆ្លងមេរោគកូវីដ១៩ របស់ចិនដែលដឹកនាំ ដោយលោក នាយករដ្ឋមន្រ្តី លី...
បរទេស៖ក្រសួងសុខាភិបាលរបស់ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីវីរុសកូរ៉ូណាថ្មីចំនួន ៥ករណីបន្ថែមទៀត ធ្វើឲ្យករណី ឆ្លងវីរុសថ្មីក្នុងប្រទេសនេះ បានឡើងដល់ចំនួន២៦៥ករណី ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានករណីស្លាប់នោះទេ។ យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការតេស្តរកមេរោគ ជិត១២២,០០០នាក់...
វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមាន បានឲ្យដឹងថាសហរដ្ឋអាមេរិក គាំទ្រប្រជាជនកូរ៉េខាងជើង និងប្រទេសដទៃទៀតដែលងាយរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩ និងប្ដេជ្ញាផ្ដល់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ NSC ត្រូវបានគេបង្ហោះលើ គណនីធ្វីតធ័ររបស់ខ្លួន រួមជាមួយតំណភ្ជាប់ទៅ នឹងសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួង រតនាគារអាមេរិក កាលពីសប្តាហ៍មុន។ រតនាគារបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននៅតែបន្តអនុញ្ញាតឱ្យមានការលើកលែង ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេស...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានបន្តព្យាបាល អ្នកជំងឺកូវីដ១៩ ឲ្យបានជាសះស្បើយបានចំនួន១៤នាក់បន្ថែមទៀតធ្វើឲ្យចំនួន អ្នកជាសះស្បើយសរុបកើនឡើងរហូតដល់ ៩១នាក់ ខណៈមិនមានករណីឆ្លងថ្មី បន្ថែមទៀតនោះទេ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា អ្នកព្យាបាលជាសះស្បើយទាំងនោះរួមមាន៖ បុរសជនជាតិបារាំង៣នាក់ អាយុ៦១ឆ្នាំនិងអាយុ៥៨ឆ្នាំ ស្រ្តីជនជាតិបារាំង៧នាក់ អាយុ៥៩ឆ្នាំ អាយុ៦៦ឆ្នាំ...
បរទេស៖ មន្ត្រីក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន កំពុងតែគ្រោងបើកឲ្យដំណើរការជាអន្លើឡើងវិញ នូវផ្នែកខ្លះនៃសេដ្ឋកិច្ច ដើម្បីជាថ្លៃចំណាយនៃបម្រាមមិនឲ្យធ្វើដំណើរ ទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា នៅទូទាំងតំបន់។ មន្ត្រីឥណ្ឌាបាននិយាយថា ចំនួនករណីមេរោគកូរ៉ូណានៅក្នុងប្រទេស បានកើនឡើងដល់៩.១៥២ករណីនៅថ្ងៃចន្ទនេះ រួមទាំងមានករណីស្លាប់ចំនួន៣០៨ករណី ដែលជាការកើនឡើងយ៉ាងលឿនពីចំនួនតិចជាង១.០០០ករណី កាលពីពីរសប្ដាហ៍កន្លងទៅ ប៉ុន្តែប្រទេសមានប្រជាជន១.៣ពាន់លាននេះ កំពុងតែស្ថិតនៅក្រោមការដាក់បម្រាមមិនឲ្យធ្វើដំណើររយៈពេល២១ថ្ងៃ។ យោងតាមសេចក្តីជូន ដំណើររបស់រដ្ឋាភិបាលមួយ បានឲ្យដឹងថា...
បរទេស៖ អង្គការ OPEC និងសម្ពន្ធមិត្តដឹកនាំ ដោយប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យថ្មីៗនេះ បានព្រមព្រៀងគ្នាលើការកាត់បន្ថយទិន្នផលប្រេង ដើម្បីគាំទ្រដល់តម្លៃប្រេង ស្របពេលមានការរាតត្បាតដោយវីរុសកូរ៉ូណា នៅក្នុងសេចក្តីលម្អិតមិនធ្លាប់មានពីមុនជាមួយប្រទេស នាំចេញប្រេងនានា ដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផង អាចនឹងទប់ស្កាត់ការផ្គត់ផ្គង់ ប្រេងពិភពលោក ចំនួន២០ភាគរយ។ វិធានការទប់ស្កាត់ការ ឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នាពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការប្រេង និងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ បង្កការរាំងស្ទះដល់...