ប្រជាជនបណ្តាប្រទេស ជាសមាជិក អាស៊ាន បានឆ្លងវីរុសកូវិដ១៩ ៖ ១០,២៥៩នាក់ អ្នកជាសះស្បើយ៖ ១,៧២៤នាក់ អ្នកស្លាប់៖ ៣១៩នាក់ (១) នៅប្រទេស ម៉ាឡេស៊ី (Malaysia) អ្នកឆ្លងវីរុសកូវិដ១៩ សរុបចំនួន ២,៩០៨នាក់ អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៦៤៥នាក់ អ្នកស្លាប់សរុប ចំនួន៤៥នាក់៕...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចមួយ តែងតាំងសមាសភាព គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលសមាសភាព២៥រូប ក្នុងនោះមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលជាប្រធាន អមដោយអនុប្រធាន៧រូប និងសមាជិក-លេខាធិការ១៧រូប ផ្សេងទៀត៕
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវ ឲ្យអ្នកបញ្ជាទិញទាំងអស់ ដែលទិញទំនិញពីកម្ពុជា មេត្តាធ្វើការជាមួយយើងទាំងអស់គ្នា ដើម្បីអាចរួមគ្នា ដោះស្រាយបញ្ហាលំបាក ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរីករាលដាល ដោយជំងឺកូវីដ១៩ ។ យោងតាមលិខិតចំហរបស់ GMAC នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ការឆ្លងរាលដាលជាសកល នៃជំងឺ Covid-19...
បរទេស៖ រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ក្នុងស្រុក ចំនួន ១០៤ ករណី ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ១.៨៧៥ នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៣ នាក់ សរុប ១៥ នាក់។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ ស្របពេលដែលកម្ពុជាកំពុងជួបនូវ វិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩នោះ នាយឧត្តមសេនីយ៍ឈុំ សុជាតិ រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាមួយ នឹងវីរុសកូវីដ១៩នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងការពារជាតិ” នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ឈុំ...
UN៖ យោងតាមការវិភាគ ដែលចេញផ្សាយ កាលពីថ្ងៃពុធ ដោយនាយកដ្ឋាន កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (UN-DESA) គឺសេដ្ឋកិច្ចសកលអាចធ្លាក់ចុះដល់ ១ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ១៩ និងអាចធ្លាក់ចុះបន្តទៀត ប្រសិនបើមានការរឹតត្បិត លើសកម្មភាពសេដ្ឋកិច្ច ត្រូវបានពង្រីក ដោយគ្មានការឆ្លើយតប សារពើពន្ធគ្រប់គ្រាន់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ...
វូហាន៖ ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី ស៊ុន ជុនឡាន កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យា និងការព្យាបាល ប្រកបដោយប្រសិទ្ធភាព និងបង្កើនល្បឿនវឌ្ឍនភាព នៃការស្រាវជ្រាវវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងវីរុសនេះ (COVID-១៩) ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែមេសា ករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនរហូតដល់ ទៅ ៩៩៧៩នាក់ និងស្លាប់ ១៦៩នាក់ ដោយមានករណីឆ្លងថ្មីក្រោម ១០០នាក់ជារៀងរាល់ថ្ងៃ។ ប្រទេសកូរ៉េខាងត្បូង បានផ្ទុះជំងឺកូវីដ-១៩ ដំបូងនៅក្នុងទីក្រុងដេហ្គោ នៅក្នុងវិហារសាសនាមួយកន្លែង ដោយចំនួនអ្នកឆ្លងបានកើនឡើងយ៉ាងគំហុគ ប៉ុន្ដែប្រទេសបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អ ដោយចំនួនអ្នកឆ្លងថ្មីមានមិនដល់ ១០០ករណីនោះទេក្នុងមួយថ្ងៃ។...
បរទេស៖ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ ទើបទទួលបានសំណើពីប្រទេសចំនួន១២១ សុំឲ្យជួយធ្វើតេស្តកូរ៉ូណាវីរុស នេះបើយោងតាមសម្តីមន្ត្រីក្រសួងការបរទេស និយាយនៅថ្ងៃពុធនេះ ស្របពេលដែលអាជ្ញាធរនៅជុំវិញ ពិភពលោក ស្ថិតក្រោមសម្ពាធដ៏តានតឹង ក្នុងការទប់ស្កាត់មិនរីករាលដាលឆ្លងជម្ងឺ។ ដោយសុំមិនបញ្ចេញឈ្មោះ ដោយសារតែជាភាពរ សើបផ្នែកការទូត មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងរូបនោះ បាននិយាយដូច្នេះថា “យើងកំពុងតែទទួលបានសំណើជាច្រើន ពីប្រទេសផ្សេងៗ ហើយចំនួន ដែលបច្ចុប្បន្នមាន១២១ប្រទេសនោះ កំពុងតែកើនឡើងរាល់ថ្ងៃ”។ គួរបញ្ជាក់ថា យុទ្ធនាការតេស្តដ៏ធំរបស់...
បរទេស៖ កាពីទែនក្រុមនាវា ដឹកយន្តហោះអាមេរិក មួយគ្រឿងដែលដឹកនាវិកជាង ៤.០០០ នាក់ បានអំពាវនាវរកជំនួយជាបន្ទាន់ដើម្បីបញ្ឈប់ការផ្ទុះឡើង នៃមេរោគវីរុសកូរ៉ូណា នៅលើនាវារបស់លោក ក្នុងពេលដែលមនុស្សជាច្រើន នៅលើនាវាដែលមានឈ្មោះ Theodore Roosevelt (ហ្ស៊ីដ័រ រ៉ូស៊ីវេល) បានធ្វើតេស្ត៍វិជ្ជមានចំពោះការឆ្លងវីរុស។ នាវានេះបច្ចុប្បន្នចូលចតនៅកោះហ្គាំ និងក្នុងពេលដែលអាមេរិក មានតួលេខអ្នកស្លាប់ ដោយសារវីរុសនេះ មានយ៉ាងហោចណាស់ ៤.០៧៦នាក់។ ...