ភ្នំពេញ៖ ក្រោយពេលដែលប្រទេសថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងមិនអនុញ្ញាតឲ្យធ្វើដំណើរ ឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា-ថៃ នោះជាហេតុធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការស្នាក់នៅក្នុងប្រទេសថៃត្រូវផុតសុពលភាពស្នាក់នៅ ហើយត្រូវត្រឡប់មកកម្ពុជាវិញ តែត្រឡប់មកមិនកើតដោយសារ ថៃបិទព្រំដែននោះ ភាគីថៃក៏បានអនុញ្ញាតឱ្យពួកគេបន្តស្នាក់នៅ ជាបណ្ដោះអាសន្នសិន ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយមិនមានការផាកពិន័យឡើយ។ យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០បានបញ្ជាក់ថា” ក្នុងស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩...
ភ្នំពេញ៖មន្រ្តីបម្រើការងារ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាច ថ្ងៃទី២៦មីនានេះស្ថានទូតបារាំងប្រចាំកម្ពុជា បានជួលយន្តហោះពិសេសពីក្រុមហ៊ុនអាកាសចរណ៍ កាតាដើម្បីដឹកជញ្ជូនអ្នកទេសចរ បារាំងចំនួនប្រមាណជាង៤០០នាក់ដែលជាប់គាំង នៅកម្ពុជាទៅកាន់ ទីក្រុងដូហា ប្រទេសកាតា។ មន្រ្តីរូបនេះបានថ្លែង បញ្ជាក់ថា “នេះគឺជាជើងហោះហើរ ពិសេសដែលស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញបានជួល ពីក្រុមហ៊ុនអាកាសចរណ៍ អារ៉ាប់ (កាតា) ដើម្បីដឹកជញ្ជូន អ្នកទេសចរបារាំងចំនួនប្រមាណជាង៤០០នាក់ ដែលជាប់គាំងនៅ កម្ពុជាទៅកាន់ដូហា”៕
កូឡាឡាំពួរ៖ ព្រះមហាក្សត្រ និងព្រះអគ្គមហេសី កំពុងស្ថិតនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមន្រ្តីរាជវាំង Istana Negara ចំនួន ៧ នាក់ បានធ្វើតេស្តិ៍វិជ្ជមានចំពោះ មេរោគ Covid-19 ហើយកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យគូឡាឡាំពួ។ យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ សាលាខេត្តស្វាយរៀង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២០នេះ ថា មានជនជាតិចិន២នាក់ ក្នុងចំណោម១៧៤នាក់ ត្រូវបានរកឃើញលើសកម្ដៅ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត និងដាក់ឲ្យនៅដាច់ ដោយឡែកពីគេផងដែ។ សូមរំលឹកថា មានជនជាតិចិនមួយក្រុម បានធ្វើដំណើរតាម រថយន្តក្រុងមកចុះ នៅចំណុចខាងមុខសណ្ឋាគារ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសេវាកម្ម ហោះហើរពាណិជ្ជកម្មឡើងវិញ នៅអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុ ននៅខែក្រោយ។ យោងតាមស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅប្រទេសឡាវ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រជាជាតិអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នា ក្នុងអំឡុងពេលពិគ្រោះយោបល់ថ្មីៗនេះ ដើម្បីដំណើរការជើងហោះហើរមួយដង ក្នុងមួយសប្តាហ៍ រវាងទីក្រុងវៀងចន្ទន៍ និងអ៊ិនឈុន។ សេវាកម្មហោះហើរ នឹងអាចចាប់ផ្តើមនៅថ្ងៃទី០១...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្កើនការរិះគន់ខ្លាំងៗ ចំពោះការក្តោបក្តាប់ អំពីការផ្ទុះឆ្លងនៃកូរ៉ូណាវីរុស របស់ប្រទេសចិន ដោយលោកនិយាយថា បក្សកុម្មុយនិស្តចិន នៅតែបដិសេធ មិនផ្តល់ព័ត៌មានចំាបាច់ ដល់ពិភពលោក ដើម្បីទប់ស្កាត់ មិនឲ្យមានការឆ្លងបន្ថែមទៀត។ លោក Pompeo បានលើកឡើងជាថ្មី នូវការចោទប្រកាន់ពីមុន ដែលថា...
បរទេស៖ អគ្គលេខាធិការ អង្គការសុខភាពពិភពលោក លោក Tedros Ghebreyesus តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសទាំងអស់ ឲ្យបន្តវិធានការបម្រាមធ្វើដំណើរ ស្របពេលដែលចំនួនមនុស្សស្លាប់ បណ្ដាលមកពីកូរ៉ូណាវីរុស នៅក្នុងពិភពលោក បានហួសចំនួន២០.០០០នាក់ គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ លោកបានមានប្រសាសន៍ដូច្នេះថា មេដឹកនាំលើពិភពលោក គួរតែចាត់វិធានការដ៏ខ្លាំងក្លាមួយចំនួន ដើម្បីបញ្ឈប់ការឆ្លងរីករាលដាល នៃវីរុសថ្មី ហើយជាចម្បងនោះ គឺកាត់បន្ថយចំនួនមនុស្សស្លាប់ លោកបានបន្តថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ អាជ្ញាធរចុះស្រាវជ្រាវ កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស ហើយស្នើសុំពួកគាត់ នៅដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ក្នុងជំនួបសំណេះសំណាល ដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ច នៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ...
តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន កំពុងរៀបចំបង្កើត ទីស្នាក់ការពិសេសមួយ ស្តីពីការឆ្លងវីរុសកូវីដ១៩ ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (២៦ មីនា) ហើយជំហានមួយ ដែលអាចជាដំណាក់កាល សម្រាប់ប្រកាស ស្ថានភាពអាសន្នលើការផ្ទុះឡើងនេះ បន្ទាប់ពីមើលឃើញ ការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងនានា ក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Channel News Asia...
ភ្នំពេញ ៖ ស្របតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល, មន្ត្រីនិងយុវជន សង្កាត់ដង្កោ បានបើកយុទ្ធនាការ ផ្សព្វផ្សាយអប់រំ តាមខ្នងផ្ទះប្រជាពលរដ្ឋ ស្ដីពីវិធានការប្រឆាំងជំងឺកូវីត-១៩ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០នេះ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាល ។...