បរទេស៖ ជនបរទេសនឹងត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសថៃ ក្រោមក្រឹត្យគ្រាមានអាសន្ន ដែលត្រូវបានដាក់ចេញឱ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតវីរុសកូវីដ១៩។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រឹត្យគ្រាមានអាសន្ននេះ ចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ទី២៥មីនានេះ ហើយនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមេសា។ ក្រឹត្យនេះហាមឃាត់ជនបរទេសទាំងអស់ពីការចូលនៅគ្រប់ច្រកចូលទាំងអស់ លើកលែងតែការដឹកទំនិញ អ្នកការទូត អ្នកបើកបររថយន្ត អ្នកបើកយន្តហោះ...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានប្រកាសច្បាប់រដ្ឋក្នុងគ្រាមាន អាសន្នក្នុងប្រទេសហ្វីលីពីនទាំងមូល ដោយសារចំនួនករណីឆ្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសនេះបានកើនឡើងដល់ ៦៣៦ ករណី និងស្លាប់ ៣៨នាក់។ នេះបើយោងតាមច្បាប់ថ្មីដែល ចេញផ្សាយនៅថ្ងៃពុធ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ច្បាប់ដែលលោក...
បរទេស ៖ ព្រះអង្គម្ចាស់ឆាល ដែលជាបុត្រារបស់ព្រះមហាក្សត្រីយានីនិងជាស្តេចដំបូងបង្អស់ក្នុងរាជបល្ល័ង្កអង់គ្លេស បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ហើយឥឡូវទ្រង់ស្ថិតនៅដាច់ដោយឡែកពីគេ នៅប្រទេសស្កុតឡេន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ វិមាន Clarence House បានឱ្យដឹងថា “ ព្រះអង្គម្ចាស់នៃប្រទេសវែលរូបនេះ បានធ្វើតេស្ត៍រកឃើញវីរុសនេះ។ ទ្រង់បានបង្ហាញរោគសញ្ញាស្រាល...
វូហាន៖ គ្មានករណីថ្មី ដែលត្រូវបានគេអះអាងថា មានជំងឺ COVID-១៩ ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអង្គារនៅទីក្រុង Wuhan ជាអតីតទីក្រុង ដែលរងគ្រោះខ្លាំងជាងគេ នៅខេត្តហ៊ូប៉ីភាគ កណ្តាលប្រទេសចិន នោះទេ។ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខាភិបាលរបស់ខេត្តហ៊ូប៉ី ដែលក្នុងនោះ...
ភ្នំពេញ៖ ក្រោយទទួលបានដំណឹងថា មាននិស្សិតខ្មែរមួយចំនួន ដែលសិក្សានៅសហរដ្ឋអាមេរិក គ្រោងត្រឡប់ចូលមកកម្ពុជាវិញនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូមអង្វរនិស្សិតទាំងនោះ ឲ្យផ្អាកការវិលត្រឡប់សិន ដើម្បីចៀសវាងការនាំចូលជំងឺ មកឲ្យប្រទេសនិងក្រុមគ្រួសារ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៩៣នាក់ហើយ។ ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា...
SINGAPORE៖ ប្រទេសសិង្ហបុរី នឹងបិទបារ និងកន្លែងកម្សាន្ត នានាដូចជាក្លឹបរាត្រី ឌីស្កូ រោងភាពយន្ត រោងកុន និងហាងខារ៉ាអូខេ ចាប់ពីម៉ោង ១១ និង ៥៩ យប់ ថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ៣០ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃពុធនេះ បានជួបជជែកគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីជម្រាបលោក អំពីការពន្យារពេលមួយឆ្នាំ នៃព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ។ កិច្ចពិភាក្សាតាមទូរស័ព្ទ ដែលជាលើកទី ២ ក្នុងរយៈពេលមួយខែ បានកើតឡើង ខណៈដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានយល់ព្រមលើការពន្យារពេល...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអួតអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានធ្វើតេស្តរកមនុស្ស ឆ្លងវីរុសកូរ៉ូណា ក្នុងរយៈពេល ៨ ថ្ងៃច្រើនជាងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ៨ សប្តាហ៍។ លោកប្រធានាធិបតី ត្រាំ ស្តាប់ទៅគួរឱ្យអស់សំណើចណាស់ បន្ទាប់ពីវេជ្ជបណ្ឌិត Deborah Birx អ្នកសម្របសម្រួល...
ញូដេលី៖ ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃអង្គារ បានប្រកាស“ បិទប្រទេសទាំងមូល” រយៈពេល ២១ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ វេលាម៉ោង ២៤ និង០០ នាទីតទៅ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥...
សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូន និងទូរទស្សន៍ធំជាងគេបំផុត នៅលើពិភពលោក បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានសម្រេចចិត្ដបិទហាង របស់ខ្លួនជាបណ្តោះអាសន្ន នៅប្រទេសប្រេស៊ីល ដើម្បីជួយទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ-១៩នេះ។ ក្រុមហ៊ុន Samsung បានឲ្យដឹងថា ហាងទាំងអស់ របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល នឹងត្រូវបានបិទរហូតដល់មាន ការជូនដំណឹងបន្ថែម ដោយបន្ថែមថាអតិថិជន គួរតែទិញផលិតផល របស់ពួកគេតាមអ៊ីនធឺណិត។...