បាងកក៖ មន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដោយវីរុសកូវីដ១៩ ទី ២ របស់ខ្លួន នៅថ្ងៃអង្គារ (ថ្ងៃទី ២៤ ខែមីនា) ។ ប្រទេសនេះបានបញ្ជាក់ពីករណីឆ្លងវីរុសនេះចំនួន ៧២១ ករណី។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃចន្ទនេះ បានទុកពេល៥ថ្ងៃឲ្យអាជ្ញាធរ ដើម្បីអភិវឌ្ឍប្រព័ន្ធតាមដានមនុស្ស ដែលចូលទៅប្រាស្រ័យទាក់ទង ជាមួយអ្នកណាម្នាក់ ដែលផ្ទុកកូរ៉ូណាវីរុស ដោយប្រើប្រាស់ទិន្នន័យទីតាំងភូមិសាស្ត្រលើទូរសព្ទចល័ត។ ស្ថិតក្រោយប្រព័ន្ធថ្មីនេះ មនុស្សនឹងត្រូវបានបញ្ជូនព័ត៌មានឲ្យ ប្រសិនបើពួកគេចូលទៅធ្វើការប្រាស្រ័យទាក់ទង ជាមួយអ្នកដែលមានផ្ទុកកូរ៉ូណាវីរុស ហើយ ព័ត៌មានដូចគ្នានេះ នឹងត្រូវបញ្ជូនបន្តទៅឲ្យទីស្នាក់ការកណ្ដាលពិសេស ដែលបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្លូវដង្ហើមថ្មី។ យោងតាម សេចក្តីរាយការណ៍មួយ...
បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្ម ប្រសិនបើចង់ជួយប្រទេស អ៊ីរ៉ង់ ប្រយុទ្ធប្រឆំាង នឹងការផ្ទុះឆ្លងរីករាលដាលនៃ កូរ៉ូណាវីរុស ហើយលោកបានបន្ថែមថា ប្រទេសអ៊ីរ៉ង់គ្មានបំណង ទទួលយកសំណើផ្តល់ ជំនួយមនុស្សធម៌របស់អាមេរិកនោះឡើយ។ នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍យ៉ាងដូច្នេះថា “មេដឹកនាំអាមេរិកនានា កំពុងតែនិយាយកុហក។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ច មិនប្រកាសទុកមុន ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងបំបាត់ជម្លោះនយោបាយ ដែលកំពុងតែរួមរឹតរដ្ឋាភិបាលទីក្រុងកាប៊ុល និងធ្វើឲ្យជាប់គំាងកិច្ចពិភាក្សាសន្តិភាព ជាមួយពួកតាលីបង់។ លោក Pompeo បានទៅដល់ទីក្រុងកាប៊ុល និងបានប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានលើកឡើង អំពីលទ្ធភាពនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ អាចនឹងត្រូវពន្យារពេល ត្រឹមតែមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានឲ្យដឹងថាខ្លួននឹងសិក្សា ផែនការប្រតិបត្តិការផ្សេងៗគ្នាចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ។ នាយករដ្ឋមន្រ្តីដែលធ្លាប់ បានលេីកឡេីងថា លោកមានបំណងរៀបចំ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនៅក្នុងទំរង់ពេញលេញរបស់ខ្លួន។ ប្រសិនបើមានការលំបាកក្នុង ការរៀបចំការប្រកួតតាមរបៀបនេះ យើងត្រូវសម្រេច ពន្យារពេលដោយផ្តល់ឲ្យ អាទិភាពកំពូលចំពោះ...
តូក្យូ៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ចេញផ្សាយដោយផ្អែកលើទិន្នន័យរបស់រដ្ឋាភិបាល និងប្រភពព័ត៌មានផ្សេងទៀត បានឱ្យដឹងថា ចំនួននៃការឆ្លងពីមេរោគថ្មីនេះបានកើនឡើងដល់ ៣០០.០០០នាក់ នៅទូទាំងពិភពលោក ជាមួយនឹងការស្លាប់របស់អ្នកឆ្លងជិត ១៣.០០០នាក់ គិតមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ។ ចំនួននេះបានកើនឡើងទ្វេដង ចាប់តាំងពីករណីឆ្លងមានលើសពី ១៥០.០០០នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបង្ហាញថា ការផ្ទុះឡើងនៃវីរុសបណ្តាល ឱ្យមានជំងឺរលាកសួត កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រទេសចិនឈរនៅលើគេ ក្នុងបញ្ជីដោយមានករណីចំនួន...
Currently, Cambodia has suffered from the spread of COVID-19, so far, according to a report by the Ministry of Health, 87 of...
ថ្មីៗនេះ ប្រទេសកម្ពុជា បានទទួលរងនូវការរីករាលដាលកូវីដ១៩ ដែលរហូតមកដល់ពេលនេះ យោងតាមសេចក្តីរាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មានចំនួន៨៧នាក់ ក្នុងនោះភាគច្រើន ជាជនបរទេស។ ក៏ប៉ុន្តែក្រសួងក៏បានបង្ហាញអោយឃើញថា ចំនួនអ្នកផ្ទុកក៏បានជាសះស្បើយ ចំនួន២នាក់ហើយ ក្នុងនោះមានជនជាតិចិន មកពីទីក្រុងវូហាន និងជន ជាតិអង់គ្លេសម្នាក់ ដែលធ្វើដំណើរទេសចរ ចូលមកពីប្រទេសវៀតណាម ។ បើទោះបីជានៅពេលនេះ ពុំមានសេចក្តីរាយការណ៍ថា...