ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៨៨នាក់ថ្មី ក្នុងនោះ (០៣ករណី សហគមន៍ និង១៨៥ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន២៦នាក់ បន្ថែមទៀត នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាំក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា...
យ៉េវ៉ាន៖ អ្នកវិទ្យាសាស្ត្រនយោបាយ ឈានមុខគេជនជាតិអាមេនី បានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឆាំងនឹងប្រទេសចិន ដែលប្រើលេសជំងឺកូវីដ-១៩ ចេញពីផលប្រយោជន៍ ភូមិសាស្ត្រនយោបាយ បានរារាំងកិច្ចប្រឹងប្រែងរួមគ្នា ជាសកលប្រឆាំងនឹងរោគរាតត្បាត និងបានគំរាមជីវិតមនុស្សរាប់លាននាក់។ លោក Benyamin Poghosyan ប្រធានមជ្ឈមណ្ឌលសិក្សា យុទ្ធសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅអាមេនី បានសរសេរនៅក្នុងគំនិតមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសៅរ៍នៅសហរដ្ឋអាមេរិកថា បានចាប់ផ្តើមយុទ្ធនាការបែបនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២០នាក់ថ្មី និងមានករណីជាសះស្បើយ ២៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៧៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១០៦នាក់ និងកំពុងសម្រាកព្យាបាល៦០៥នាក់ ស្លាប់៣៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤០នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៥០នាក់ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៥នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន១៧៦នាក់ ពលករទើបត្រឡប់មកពីប្រទេសថៃ១៩នាក់ និងមានករណីជាសះស្បើយ៤៥នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៨១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៦១៨នាក់ និងកំពុងសម្រាកព្យាបាល១.១៦៩នាក់...
វ៉ាស៊ីនតោន៖ អ្នកនិពន្ធអង់គ្លេសលោក Tom Fowdy បានឲ្យដឹងនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន RT ថា សហរដ្ឋអាមេរិក កំពុងបង្ខំឲ្យអង្គការសុខភាពពិភពលោក (WHO) បើកការស៊ើបអង្កេតថ្មីលើប្រភពដើមនៃជំងឺកូវីដ-១៩ ដើម្បីបន្ថែមសម្ពាធ លើប្រទេសចិន។ លោក Fowdy បានលើកឡើងថា ការធ្វើនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះវីរុស និងអង្គការសុខភាពពិភពលោក បានបន្តដោយមានទ្រឹស្តីទ្រឹស្តីនៃការលេចធ្លាយមន្ទីរពិសោធន៍ វូហាន និងការសន្និដ្ឋានអំពីប្រភពដើមនៃវីរុស...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៤០នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ ៖ ក្រុមមន្រ្តីជំនាញបានប្រកាសថា ក្នុងចំណោម៥កុងតឺន័រដែលផ្ទុកសាច់ក្របីក្លាស្សេ នាំចូលពីឥណ្ឌា ត្រូវបានក្រសួងសុខាភិបាលពិនិត្យរកឃើញផ្ទុកជំងឺកូវីដ១៩ចំនួន៣កុងតឺន័រ ។ យោងតាមលិខិតរបស់អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលនាថ្ងៃ១៩ កក្កដា ហើយផ្សាយជាសាធារណនាថ្ងៃ២៧ កក្កដានេះ បានឲ្យដឹងថា “ក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រ មាន៣កុងតឺន័រដែលមានលេខ៖MNBU9077964 , MNBU0153955 និងMNBU0064694 នាំចូលពីប្រទេសឥណ្ឌាដោយក្រុមហ៊ុនបូវីនីហ្វ៊ូដឯ.ក និងក្រុមហ៊ុន អើស្តារី អ៊ិនវេសម៉ិន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងពីការបន្តរក អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦៨៥នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ៧៧៥នាក់ និងស្លាប់ ១៩នាក់ ។ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួង បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៨៥នាក់ មានករណីឆ្លងសហគមន៍ ៤២៣នាក់ និងអ្នកដំណើរពីបរទេស ២៦២នាក់ ។ សូមរំលឹកថា គិតត្រឹមព្រឹក...