ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១បានប្រារព្វធ្វើនៅខេត្តព្រៃវែង ប្រទេសកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក Wang Tianwenឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។ គម្រោងនេះបានចុះហត្ថលេខាក្រោមសាក្ខីភាពនៃមេដឹកនាំនៃប្រទេសចិននិងកម្ពុជា ក្នុងឆ្នាំ២០១៦ ហើយបានសាងសង់ដោយក្រុមហ៊ុនCRBC រយៈពេលសាងសង់គឺពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ មានប្រវែងសរុប៩៦.៤៨គីឡូម៉ែត្រ។សម្ដេចតេជោ ហ៊ុន សែនបានវាយតម្លៃខ្ពស់ចំពោះការសាងសង់គម្រោងនេះហើយបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ថា ផ្លូវជាតិលេខ១១គឺជាសមិទ្ធផលផ្លែផ្កាមួយទៀតនៃចំណងមិត្តភាពកម្ពុជា-ចិន គម្រោងនេះមិនត្រឹមតែតភ្ជាប់ខេត្តព្រៃវែង និងខេត្ត ត្បូងឃ្មុំ ជំរុញការដឹកជញ្ជូនក្នុងខេត្តនិងឆ្លងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ លោកWang Tianwen បានថ្លែងថា កម្ពុជាមានសុភាសិតមួយឃ្លាពោលថា “ទីណាមានផ្លូវទីនោះមានក្តីសង្ឃឹម”។ជនជាតិចិនក៏មានពាក្យមួយឃ្លាថា”ប្រសិនបើចង់មានបាន ត្រូវតែសាងសង់ផ្លូវជាមុនសិន”។...
ភ្នំពេញ៖ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ត្រូវបានដាក់ចេញ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់ កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើក កម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង។ ក្នុងការសម្រេចបាននូវគោលបំណងខាងលើ ក្របខណ្ឌគោលនយោបាយនេះ បានកំណត់យកនូវគោលដៅសំខាន់ចំនួន ៥ ជាគ្រឹះ និងសសរស្ដម្ភនៃក្រប ខណ្ឌគោលនយោបាយ ដែលមួយក្នុងចំណោមនោះ...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ប៉ាទ្រីក មើហ្វី (Partrick Murphy) ដែលកំពុងទស្សនកិច្ចនៅខេត្តសៀមរាប បានឱ្យដឹងនៅមុននេះបន្តិចថា កូវីដ បានជះឥទ្ធិពលសេដ្ឋកិច្ចមិនសមាមាត្រលើខេត្តសៀមរាប និងសេដ្ឋកិច្ចដែលផ្អែកលើវិស័យទេសចរណ៍។ តាមរយៈបណ្តាញសង្គមធ្វីតធឺ លោកទូត បានឱ្យដឹងថា “ខ្ញុំបានពិគ្រោះ ជាមួយប្រតិបត្តិករដែលបំរើការលើវិស័យនេះ អស់រយៈពេលដ៏យូរមកនោះ អំពីលក្ខខណ្ឌក្នុងស្រុក លទ្ធភាពនៃការបើកដំណើរការឡើងវិញ...
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខ្ញុំ បានដឹកជញ្ជូនអាហារ ដែលខ្ញុំចូលចិត្តផ្ទាល់ ទៅអ្នកឧកញ៉ា ហុង ពីវ តាមរយៈ WingMall រួមជាមួយនឹងការបើកដំណើរការ សេវាកម្មរបស់យើងទៅកាន់ខេត្តសៀមរាប។ ថ្ងៃនេះ ខ្ញុំសូមអបអរសាទរ ដល់ការពង្រីកសាខា WingMall ទៅកាន់ខេត្តចំនួនបី បន្ថែមទៀត គឺខេត្តកំពង់ចាម ខេត្តបាត់ដំបង...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឲ្យទៅជាទីតាំងផលិតកម្ម និងធុរកិច្ច ហើយមានទីផ្សារនាំចេញកាន់តែធំ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ...
ពាក្យចាស់មួយឃ្លាបានពោលថា៖ “យើងមានត្រចៀកពីរ និងមាត់មួយ ដើម្បីឲ្យយើងស្តាប់បានពីរដង ឲ្យច្រើនជាងការនិយាយ”។ ឧទាហរណ៍ពីនាយកប្រតិបត្តិដ៏ល្បីល្បាញលើពិភពលោកបានបង្ហាញថាពួកគេមានលក្ខណៈស្រដៀងគ្នានៃការធ្វើជា “អ្នកស្តាប់ដ៏ពូកែ” រួមជាមួយនឹងភាពដឹកនាំដែលមានចក្ខុវិស័យ។ សំណួរទូទៅ និងឃ្លាដែលនាយកប្រតិបត្តិដ៏ល្បីល្បាញលើពិភពលោកជាច្រើនសួរនោះគឺ “តើអ្នកយល់យ៉ាងណាដែរ? តើយើងកំពុងចង់បានអ្វី? តើយើងធ្វើបែបណាទើបទទួលបានលទ្ធផលល្អជាងនេះ? សូមជួយពន្យល់ខ្ញុំនូវអ្វីដែលអ្នកចង់បាន»។ ឃ្លាទាំងនេះដែលបំផុសដោយថ្នាក់ដឹកនាំរបស់អ្នកដែលសុំឱ្យអ្នកបកស្រាយ គឺដើម្បីឱ្យពួកគេ អាចស្ដាប់និងយល់កាន់តែច្រើនទៀត។ ក្នុងតួនាទីជាអ្នកដឹកនាំម្នាក់ ខ្ញុំធ្វើការសម្រេចចិត្តប្រកបដោយគុណតម្លៃសំខាន់ៗដែលអាចជះឥទ្ធិពលដល់ក្រុមហ៊ុនទាំងមូល។ ដូច្នេះ ការស្តាប់គឺជាជំនាញមិនអាចអត់បានរបស់យើងក្នុងការប្រមូលព័ត៌មានសំខាន់ៗ។ មុននឹងសម្រេចចិត្ត...
យោងតាមព័ត៌មាន ដែលបានចេញផ្សាយ នៅលើវេបសាយ ក្រសួងពាណិជ្ជកម្មចិន «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាល នៃ សាធារណៈរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា» (ខាងក្រោមហៅកាត់«កិច្ចព្រមព្រៀង») នឹងមានប្រសិទ្ធភាព និងការអនុវត្តជាផ្លូវការ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។ «កិច្ចព្រមព្រៀង» បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ ៖ ដើម្បីបើកចំហរពាណិជ្ជកម្ម កាន់តែទូលំទូលាយថែមទៀត កម្ពុជា និងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (CKFTA) លើពាណិជ្ជកម្មនាំចេញ-ចូលទំនិញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខ្មែរ និងលោក YE Har-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាជាផ្លូវការ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវពិនិត្យមើលលទ្ធភាព ក្នុងការបើកជើងហោះហើរឡើងវិញ ជាមួយថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា ឲ្យកាន់តែច្រើន បន្ថែមទៀត។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១...