ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង គឺជំនួយបានទៅដល់ដៃ ជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់ និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។ តាមរយ ៈបណ្ដញសង្គមហ្វេសប៊ុក នៅព្រឹកនេះសម្ដេចក្រឡាហោម ស...
បន្ទាប់ពីមានការជនលិច ក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នពេញមួយរយៈមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានផ្ទះប្រជាពលរដ្ឋមួយចំនួនហាក់ស្រកទឹកចុះបន្តិច ដែលធ្វើឲ្យពលរដ្ឋខ្លះសម្រេចចិត្ត ចូលទៅនៅបណ្តើរៗ ដើម្បីមើលថែនិងបោសសម្អាតផ្ទះសម្បែង និងរៀបចំទុកដាក់សម្ភារៈដែលខូចខាត។ ដោយបានទទួលបទបញ្ជា ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ ដោយយកចិត្តទុកដាក់ផងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២០នេះ បាននិងកំពុងអញ្ជើញ ធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ...
ភ្នំពេញ៖ ដោយស្ថានភាពនៃជំនន់ទឹកភ្លៀង បានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោក លោកស្រី ដែលមានមធ្យោបាយ ដឹកជញ្ជូនធុនធំទាំងអស់ អាចប្រកបរបររកស៊ី ទទួលទានឡើងវិញ បាននៅលើផ្លូវជាតិទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ ជាធម្មតាចាប់ពីម៉ោង 00 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះតទៅ។ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀង កំពុងបន្តហូរចាក់មកពីប្រទេសថៃ ។ តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹង សូមជម្រាបជូនដំណឹងបន្ថែមទៀត ដល់ពុកម៉ែមាមីងបងប្អូន គិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹក អូរព្រំដែន...
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បេសកកម្មជួយសង្គ្រោះពលរដ្ឋ នៅតែបន្ត នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ នាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធាន មន្ទីរធនធានទឹក និងឧតុនិយម តាមបណ្តាខេត្តប៉ែកពាយ័ព្យ នៅរសៀលថ្ងៃដដែល ថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សហការជាមួយលោក សូ វិសុទ្ធី ប្រធាន ក្រុមការងាររៀបចំអង្គកាចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់កណ្តាលខាងត្បូង (Central South) និងជា រដ្ឋលេខាធិការ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានប្រជាជនប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប្រមាណជា ៧៨,០៥៦ គ្រួសារ ស្មើប្រមាណជា ៣១២,២២៤នាក់ ,ជម្លៀសប្រជាជន ប្រមាណជា ៩,៣៤៩គ្រួសារ ស្មើប្រមាណជា៣៧,៣៩៦នាក់ ហើយមានប្រជាជនស្លាប់ ចំនួន២៥នាក់ ផងដែរ។...