ភ្នំពេញ ៖ នៅវេលានេះទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង កម្ពស់មានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន ទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូចូលខ្លាំង និងមានភ្លៀងធ្លាក់ផង ។ នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាត់តួរទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ ឲ្យបានជាអតិបរិមាហេដ្ឋារចនា...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកនេះបានឱ្យដឹងថា ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ។ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ...
ភ្នំពេញ ៖ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានពាំនាំនូវសម្ភារៈសង្គ្រោះ ថ្នាំសង្កូវ សម្ភារៈបច្ចេកទេស និងស្បៀងអាហារជាច្រើន ជូនដល់កងកម្លាំងសង្គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ដែលឈរជើងក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក ហុង សុវណ្ណ តំណាងក្រុមហ៊ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភដល់គ្រួសារសព ដែលស្លាប់ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ចំនួន២០នាក់ ដោយក្នុង អ្នកស្លាប់ម្នាក់ ទទួលបានថវិកាចំនួន១០លានរៀល។ នេះបើយោងតាមAKP ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹត្តិបណ្ឌិត...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមិញ ។ ស្ថានភាពកម្ពស់ ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ កម្ពស់ទឹកខាងមុខទ្វារ ៥,៦២ ម៉ែត្រ...
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះរួមមាន នគរបាល កងរាជអាវុធហត្ថ កម្លាំងយោធា និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ជួយជម្លៀសពលរដ្ឋ នៅក្នុងស្រុកថ្មពួក ដែលកំពុង រងការជន់លិចដោយជំនន់ទឹកភ្លៀងទៅកាន់ទៅទួលមានសុវត្ថិភាព ។ តាមហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន លោក អ៊ុ...
ភ្នំពេញ ៖ ដូចអ្វីដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានជូនដំណឹងជាមុន អំពីការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ជំនន់ទឹកភ្លៀងបានកើតឡើងសាជាថ្មី ជន់ចូលផ្ទះប្រជាពលរដ្ឋជាង ១៤០ខ្នងផ្ទះ និងលិចផ្លូវប្រហែល ១៤០០ម៉ែត្រ ។ សូមបញ្ជាក់ជូនថា...
ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បង្ហាញ នូវលេខទូរស័ព្ទ បញ្ជាការស្រាល ប្រចាំការ ២៤ម៉ោង/២៤ម៉ោង ដោះស្រាយបញ្ហា ទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ ។ ១. គោលដៅ រង្វង់មូលគួរស្រូវ និង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះបានឲ្យដឹងថា មកដល់ពេលនេះ ពុំមានការព្រលែងទឹកពីទំនប់ធំ ឈ្មោះហួរយ៉ាង របស់ថៃនោះឡើយ ចំពោះការរលិច ផ្លូវជាតិលេខ៥៨ ប្រវែងជាង១០០ម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ ដោយសារពីយប់មិញមានភ្លៀងខ្លាំង នៅខាងទឹកដីថៃគួបផ្សំ នឹងមានភ្លៀងក្នុងប្រទេសកម្ពុជា ។ យោងតាមរបាយណ៍ ពីមន្រ្តីីក្រសួងធនធាននិងឧតុនិយម បានឱ្យដឹងថា ” តាមបទបញ្ជាពីលោករដ្ឋមន្រ្តី...