ព័ត៌មានអន្តរជាតិ

ថៃ៖ អាជ្ញាធរព្រមាន ពលរដ្ឋនៅស្រុកចំនួន៥ ដែលរស់នៅក្រោមទំនប់ Lam Takhong ត្រៀមភៀសខ្លួនពីទឹកជំនន់

បរទេស៖ ប្រជាជននៅក្នុងស្រុកចំនួន ៥ នៅខាងក្រោមទំនប់ Lam Takhong ក្នុងស្រុក Si Khiu ប្រទេសថៃ ត្រូវបានគេព្រមានអោយត្រៀម សម្រាប់ការជម្លៀសដែលអាចកើតមាន នៅពេលដែលបរិមាណទឹក នៅក្នុងទំនប់នេះលើសពីសមត្ថភាព អតិបរមាដែលមានសុវត្ថិភាព។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅព្រឹកថ្ងៃច័ន្ទនេះទឹកនៅក្នុងទំនប់ Lam Takhong ត្រូវបានគេវាស់ថា ផ្ទុកទឹក ៣១៩,៣ លានម៉ែត្រគូប ពោលគឺ ១០១.៥៤% នៃសមត្ថភាព របស់ទំនប់ដែលអាចផ្ទុកទឹក បានត្រឹមតែ ៣១៤ លានម៉ែត្រគូប ។

អភិបាលខេត្តលោក Wichian Chantaranothai កាលពីថ្ងៃអាទិត្យបានស្នើដល់រដ្ឋបាល មូលដ្ឋានក្នុងស្រុក Si Khiu, Sung Noen, Kham Thale So, Muang និងស្រុក Chalerm Phra Kiat ដើម្បីព្រមានដល់ប្រជាជន ដែលរស់នៅតាមដងទំនប់ Lam Takhong, Lam Boribun, Lam Choeng Krai និង Nam Mun ដើម្បីត្រៀមសម្រាប់ការជម្លៀសក្នុងករណី ទឹកជំនន់ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top