ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង ១ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងនោះអាជ្ញាធរ រាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់គ្រប់ពេល មិនថាការហូបចុក ការស្នាក់នៅ និងការធ្វើអនាម័យ ដើម្បីសុខភាពល្អប្រសើរនោះទេ តួយ៉ាង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង...
ភ្នំពេញ៖ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា កំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង អស់ជាច្រើនថ្ងៃមកហើយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងសំខាន់បំផុត ក្នុងនាមយើងជាខ្មែរ។ តាមរយៈហ្វេសប៊ុកផេក នៅថ្ងៃទី១៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មាន...
ភ្នំពេញ៖ ស្ថានភាពកម្ពស់ទឹក នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងធនធានទឹក បានឲ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោតនាព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះដូចខាងក្រោម៖ នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ ០,៧០ម៉ែត្រ នៅតំបន់ចាប់ពីផ្លូវជាតិលេខ៣ ដល់ស្ពានសាក់សំពៅ...
បន្ទាយមានជ័យ: បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំកាលពី កាលពីយប់ថ្ងៃសុក្រនេះ បានបង្កឲ្យស្រុកក្រុងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិច ក្នុងនោះលំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ អាគាររដ្ឋបាលនានា ផ្លូវលំ បេតុង ផ្លូវជាតិក៏ត្រូវទឹកជន់លិច និងបានបិទចរាចរណ៍បណ្តោះអាសន្នផងដែរ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង...
ភ្នំពេញ៖ ដោយទតឃើញអំពីសេចក្តីទុក្ខលំបាក ដែលបងប្អូនប្រជានុរាស្រ្តកំពុង ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ...
ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានភូមិសាស្រ្តរស់នៅ អមសងខាងដងព្រែកកំពង់បាយថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ៧ព្រឹក មានកម្ពស់ ១៤៨.៨៩ម និងទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ម ក្នុងមួយវិនាទី។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ តុលានេះបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់...
បរទេស៖ នៅពេលដែលមានអាកាសធាតុ ត្រជាក់នៅភាគខាងជើង បានចូលទៅក្នុងតំបន់ រួមបញ្ចូលគ្នារវាងតំបន់ត្រូពិកលើ ប្រទេសវៀតណាមភាគកណ្តាល ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ខុសធម្មតា និង បង្កទឹកជំនន់នៅក្នុងតំបន់។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៣ ខែតុលា គឺខ្ពស់ជាងកម្រិតធម្មតាពី ២ ទៅ ៦ ដង។ យោងតាមសារព័ត៌មាន VN Express...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០ បានបង្ហាញសកម្មភាព កិច្ចប្រតិបត្តិការជួយសង្គ្រោះផ្នែកសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ កំទ្បុងពេលទឹកជំនន់ របស់មន្ទីរសុខាភិបាល ខេត្តពោធិសាត់ គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ យោងតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរ សុខាភិបាលខេត្តពោធិសាត់ នាយប់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០ បានបង្ហាញថា ក្នុងកំឡុងពេលទឹកជំនន់ជន់លិចនៅខេត្តពោធិសាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មន្ទីរសុខាភិបាលខេត្តពោធិសាត់ បានសកម្មចុះជួយសង្គ្រោះផ្នែកសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមទីតាំងមួយចំនួន នៃក្រុងពោធិសាត់ ក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ ដែលមានជាចំនូចសំខាន់ៗដូចតទៅ៖ – បានចាត់ចែងឲ្យមានក្រុមគ្រូពេទ្យសង្គ្រោះចល័ត នៅថ្នាក់ខេត្ត សម្រាប់ក្រុងពោធិសាត់ និងនៅថ្នាក់ស្រុក នៅតាមបណ្តាស្រុកដែលមានទឹកជន់លិចខាងលើ – មានមណ្ឌលសុខភាពចំនួន ៣ កន្លែង (មណ្ឌលសុខភាពកោះជុំ ព្រែកត្នោត និងព្រៃញី) ដែលលិចទឹកតែត្រូវបានចាត់ចែងបានទាន់ពេល ក្នុងការទុកដាក់សម្ភារ-បរិក្ខាពេទ្យកុំឲ្យខូចខាត – មណ្ឌលសុខភាព ចំនួន ១៥ កន្លែង ប្រឈមនឹងទឹកជន់លិច ដោយទឹកបានឡើងព័ទ្ធជុំវិញនៅតាមផ្លូវចូល និងអាគារ តែនៅអាចដំណើរការផ្តល់សេវាសុខភាពជាប្រចាំបាន ដើម្បីជួយប្រជាជនដែលមានបញ្ហាសុខភាពក្នុងកំឡុងពេលមានទឹកជន់លិចនៅតាមភូមិនានា – បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនចំនួនរាប់រយនាក់ – អ្នកពស់ចឹកចំនួន ១១នាក់ ត្រូវបានជួយសង្រ្គោះបានទាន់ពេល មិនមានអ្នកស្លាប់បាត់បង់ជីវិតដោយសារពស់ចឹកនេះទេ – បានធ្វើការអប់រំសុខភាពជូនប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ ពីអនាម័យដៃ និងខ្លួនប្រាណ ត្រូវប្រើប្រាស់ទឹកស្អាតដោយបានចែកថ្នាំក្លរ៉ាមីន ឬក្លរីន ដើម្បីដាក់សម្អាតទឹកមុនការប្រើប្រាស់ និងពន្យល់ពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ – ចែកមុងជ្រលក់ថ្នាំ (មុងអង្រឹង និងមុងគ្រួសារ) ជូនដល់ប្រជាជនដែលប្រឈម និងគ្រោះថ្នាក់ប្រមាណជាង ១០ម៉ឺនមុង – បានជួយសង្គ្រោះស្ត្រីសម្រាលកូនលំបាកចំនួន ០២នាក់ និងជំងឺធ្ងន់ធ្ងរ ហើយបានរកមធ្យោបាយបញ្ជូនពួកគាត់បានទាន់ពេលដូចជាទូក និងរថយន្តខ្ពស់ៗជាដើម ដើម្បីបញ្ជូនពួកគាត់មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិសាត់ – បានជួយអប់រំដល់អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័ពស់ចឹក នឹងត្រូវបញ្ជូនឲ្យបានទាន់ពេលវេលា ក្នុងករណីមានពស់ចឹក ទៅមន្ទីរពេទ្យដែលនៅជិតបំផុត – ណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្រែងលង់ទឹក ជាពិសេសកូនចៅតូចៗ ដែលប្រឈមនឹងការលង់ទឹក – បន្តការផ្តល់សេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងតាមដានបញ្ហាសុខភាពនានា នៅក្នុងសហគមន៍ ហើយប្រសិនបើមានបញ្ហាសុខភាព សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ជួបជាមួយក្រុមគ្រូពេទ្យ ឬទៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ មានសុខភាពល្អ និងចៀសផុតពីគ្រោះទឹកជំនន់ផងដែរ៕
ភ្នំពេញ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ខិតខំជួយសង្គ្រោះ និងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាជនដែលរងគ្រោះ ដោយសារទឹកជំនន់ នៅតាម ទីតាំងមួយចំនួន នៃខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃសុក្រ។ យោងតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០២០ ស្ថានភាពកម្រិតកម្ពស់ទឹកស្ទឺង មង្គលបូរី និងសិរីសោភ័ណ បន្តកើនឡើងកៀកទៅនិងកម្រិតប្រកាសអាសន្នហើយទឹកហូរធ្លាក់ តាមអូរព្រំដែនប្រទេសថៃ នៅបន្តកើនឡើង បណ្តាលឲ្យលិចលង់ តាមតំបន់វាលទំនាប ភូមិតាមមាត់អូរ ស្ទឺង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ជាក់ស្តែង នៅខេត្តបន្ទាយមានជ័យ មានផលប៉ះពាល់ចំនួន ០៩ ក្រុង/ស្រុក និង៤៦ ឃុំ/សង្កាត់ ដែលបានបណ្តាលឲ្យលង់ទឹកស្លាប់ចំនួន ១០នាក់(កុមារ ០២នាក់) ប៉ះពាល់លើលំនៅដ្ឋានសរុបចំនួន ១០.៥៨៦ខ្នង (មនុស្សចំនួន ៣៩.២០០នាក់ ក្នុងនេះមានស្រីចំនួន២០.១១៤នាក់) និងមានទីទួលសុវត្ថិភាពចំនួន ១៥ កន្លែង ហើយប្រជាជនដែលបានស្នាក់នៅលើទីទួលសុវត្ថិភាពមានចំនួន ១.៨២២គ្រួសារ (មនុស្សចំនួន ៦.៧២៦នាក់ ក្នុងនេះមានស្រី ៣.៥០០នាក់) និងមណ្ឌលសុខភាពចំនួន ១៥ និងប៉ុស្តិសុខភាព ០១កន្លែង ដែលរងផលប៉ះពាល់ដោយទឹកជំនន់(មណ្ឌលសុខភាពចំនួន ០២កន្លែង និងប៉ុស្តិសុខភាព ០១ កន្លែង ត្រូវបានផ្អាកការផ្តល់សេវាជាបណ្តោះអាសន្ន)។ ១. ការអន្តរាគមន៍ផ្នែកសុខាភិបាល៖ – រៀបចំក្រុមគ្រូពេទ្យសម្រាប់ចុះជួយផ្តល់សេវាសុខភាព នៅតាមទីទួលសុវត្ថិភាពទាំង ១៥កន្លែង ដោយក្នុងមួយទីទួលសុវត្ថិភាពមានបុគ្គលិកប្រចាំការចំនួន ០៣នាក់។ – បានផ្តល់ជូនឱសថចាំបាច់បន្ថែម សម្រាប់ជួយសង្រ្គោះក្នុងពេលគ្រោះមហន្តរាយទឹកជំនន់ ជូនដល់ស្រុកប្រតិបត្តិចំនួន ០៣កន្លែងនិងមណ្ឌលសុខភាពចំនួន ១៥ កន្លែង និងប៉ុស្តិសុខភាព ០១កន្លែង ដែលជួបបញ្ហាគ្រោះទឹកជំនន់។ – បានផ្តល់ការពិគ្រោះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋតាមទីទួលសុវត្ថិភាពចំនួន ៨៨៣នាក់ (ស្រីចំនួន ៣៩៨នាក់) ហើយបញ្ហាសុខភាពជួបប្រទះមាន ជំងឺរាគរូស ផ្តាសាយធំ រលាកផ្លូវដង្ហើម និងជំងឺរមាស់ជាដើម។ – បញ្ជូនស្ត្រីឈឺពោះសម្រាលកូនតាមកាណូតមកសម្រាលកូននៅមន្ទីរពេទ្យខេត្តចំនួន ០១ករណី។ – ផ្តល់ការអប់រំសុខភាព អំពីការថែរក្សាអនាម័យ សុវត្ថិភាពចំណីអាហារ និងការបង្ការជំងឺឆ្លងបានចំនួន ១.២៨៥នាក់(ស្រី ៩០៣នាក់)។ – ផ្តល់ឃីតឱសថ(ថ្នាំក្អក ថ្នាំបញ្ចុះកំដៅ ថ្នាំផ្សះ ) ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន ៨២០កញ្ចប់។ – បញ្ជូនករណីពស់ចឹក ចំនួន ០៦ នាក់(ស្រី ០២នាក់) មកព្យាបាលនៅមន្ទីរពេទ្យខេត្តមង្គលបូរី។ – បានចែកមុងជ្រលក់ថ្នាំចំនួន ៥២០ មុង ចែកសាប៊ូដុំដុសខ្លួនចំនួន ១.៦៤០ ដុំ និងចែកទឹកអាល់កុលជែល សម្រាប់លាងដៃចំនួន ២៥០ដប ជូនដល់គ្រួសារដែលរងគ្រោះ។ – ចែកមីកញ្ចប់ចំនួន ១២កេះ ដល់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព។ ២. ទិសដៅអនុវត្តបន្ត៖ – រៀបចំក្រុមឆ្លើយតបបន្ទាន់ថ្នាក់មន្ទីរសុខាភិបាលខេត្ត សហការជាមួយស្រុកប្រតិបត្តិ ដើម្បីចុះផ្តល់សេវា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ជាបន្តទៀត។ – បន្តតាមដានបញ្ហាសុខភាព និងចុះជួយអន្តរាគមន៍ ក្នុងការផ្តល់សេវាថែទាំសុខភាព នៅទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ – ពង្រឹង តាមដាន និងអនុវត្តការងារផ្តល់សេវានៅ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព ជាប្រចាំ។ – ត្រៀមក្រុមឆ្លើយតបបន្ទាន់ សម្រាប់ចុះជួយអន្តរាគមន៍ក្នុងករណីចាំបាច់ និងបន្ទាន់។ – ត្រៀមមុងជ្រលក់ថ្នាំបន្ថែមទៀត សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត នៅតាមទីទួលសុវត្ថិភាព។ – ត្រៀមសម្រាប់ការជួយសង្គ្រោះបន្ទាន់ និងការព្យាបាលសម្រាប់ករណីពស់ចឹក និងបញ្ហាសុខភាព ចម្បងៗ ដែលអាចកើតឡើងជាយថាហេតុ។ – រៀបចំផែនការ លើការឆ្លើយតបសម្រាប់គ្រោះមហន្តរាយដោយទឹកជំនន់ជាបន្តទៀត។ ...