ទីក្រុងមែលប៊ន៖ ប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ប្រមាណ៧០០នាក់ ដែលជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) យ៉ាងឱឡារឹក និងប្រកបដោយភាពស្និទ្ធស្នាលដោយមានការចូលរួម ក្រោមអធិបតីភាពរបស់ ប្រធានគណៈកម្មាធិការគណបក្ស, ប្រធាន អនុប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ។ ថ្លែងក្នុងឱកាសនោះ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានលើកឡើង អំពីប្រវត្តិស្នាដៃសមិទ្ធិផលធំៗ របស់គណបក្ស ប្រជាជន កន្លងមក ។ ក្នុងនោះ លោកក៏បានលើកឡើង អំពី តួនាទី ភារកិច្ច របស់ សាខា បក្ស ទាំងអស់ ដែល ត្រូវមាន ភារកិច្ច ក្នុងការ អនុវត្តការងារ នយោបាយ ចាត់តាំង និងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ បងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសអូស្រ្តាលីទាំងអស់ និងអ្នកដែលកំពុងមានវត្តមាននៅទីនេះ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត។ លោក ឡាវ វ៉ាន់ ប្រធានតំបន់២ ទីក្រុងមែលប៊ន បានមានប្រសាសន៍ថា ការរៀបចំពិធី “អបអរសាទរខួប លើកទី៧១នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា” គឺបានប្រារព្ធមុនចំនួន ៥ថ្ងៃ នៃថ្ងៃកំណើតផ្លូវការ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២២ ។ លោកបានបន្ថែមថា ពិធីនេះរៀបចំឡើង ក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង និងបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យ ពីអាណានិគមបារាំង ក្រោយបង្កើតឡើង នៅឆ្នាំ១៩៥១។ជាពិសេស គឺគុណតម្លៃដ៏ធំធេង របស់បក្សក្នុងការរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែង រកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម តាមនយោបាយ ឈ្នះ ឈ្នះ និងការស្តារ អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ។ លោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្ស បានមានប្រសាសន៍ចូលរួមថា គណបក្សប្រជាជនបានរំដោះប្រទេសឱ្យចេញផុត ពីការកាប់សម្លាប់ ពីរបបប្រល័យពូជសាសន៍ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំនាវាកម្ពុជាឱ្យលេចមុខ លេចមាត់នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន គួរឱ្យកត់សម្គាល់។ ដូច្នេះ លោក បានស្នើដល់សមាជិកគណបក្សទាំងអស់ ត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅ ការសិក្សារៀនសូត្រការដើរតាមលំនាំរបស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីដណ្តើមយកសេចក្តីសុខសន្តិភាព សំរាប់ជាតិ និងប្រជាជន។ ម្យ៉ាងទៀតសមាជិក សមាជិកាទាំងអស់ ត្រូវតែចងចាំមិនភ្លេច ចំពោះគុណូបការៈរបស់យុទ្ធជន យុទ្ធនារី និងយកគំរូដ៏ប្រពៃទាំងនេះ មកអនុវត្តសំរាប់ការពារជាតិមាតុភូមិ និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ការពារជំនឿសាសនា និងរាល់អ្វីៗទាំងអស់ សំរាប់ភាពសុខដុមរមនា របស់ប្រជាពលរដ្ឋ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្លងតាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតឃុំ សង្កាត់ លើកចុងក្រោយនេះសន្និដ្ឋានបានថា ប្រជាពលរដ្ឋកម្ពុជា មានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹកឡើយ។ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង...
ស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងទៅកាន់និស្សិតជាង ៥០០នាក់ ដោយបញ្ជាក់ថា ក្រោមកត្តាសុខសន្តិភាព និងការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងតាមរយៈ តំបន់សេដ្ឋកិច្ចកិច្ច ដែល ១២កន្លែង...
ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហករណ៍នឹងកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល លលកស ធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួន កាលពីវេលាម៉ោង ១៧ និង ៣០ នាទីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ ស្ថិតនៅចំនុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិពោធិ័តាគួយ សង្កាត់លលកស...
ពោធិសាត់ ៖ ជនសង្ស័យ ៣ នាក់ ត្រូវបានប្រជាពលរដ្ឋ ម្ចាស់ដីចំការប្តឹង អោយសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលវាល ធ្វើការឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង ៧ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិសាត់...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ នេះ បានចាប់ បុរសកំណាច ឃោរឃៅម្នាក់ និងបានបញ្ជូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូង ខេត្តខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្មដ៏ឃោរឃៅ ដោយគាត់បាន សម្លាប់ប្រពន្ធរបស់គាត់...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដសៀមរាប កាលពីថ្ងៃ ២៥ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំ ធ្វើសវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការសម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាគូស្នេហ៍របស់ខ្លួន ដោយយកខ្សែវាំងននរឹតក រហូតស្លាប់ រួចលាក់សាកសព...
ភ្នំពេញ៖ បុរសទំនើងម្នាក់ កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២នេះ ត្រូវបានចាប់ខ្លួន និង បញ្ជូនទៅឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគារព្រៃស ជាប់ ពាក់ព័ន្ធអំពើឃាតកម្ម ដោយ គាត់បានវាយសម្លាប់ជីដូនបង្កើតរបស់គាត់ ម្នាក់ វ័យ ៧៧ ឆ្នាំ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់ផែនការក្នុងការបណ្តេញចេញ មិត្តភ័ក្តិតាំងពីកុមារភាព ម្នាក់ Ivan Bakanov ដែលបច្ចុប្បន្នុកំពុងកាន់តំណែង ជាប្រធានចារកម្ម របស់អ៊ុយក្រែន SBU ។ សេចក្តីបញ្ជាក់នេះត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់៤រូប របស់អ៊ុយក្រែន ជាមួយនឹងក្រុមអ្នកសារព័ត៌មាន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ព្រំដែន ១៦% មិនទាន់បានខ័ណ្ឌសីមា និងបោះបង្គោល នៅតែជាការងារអាទិភាព សម្រាប់កម្ពុជា-វៀតណាម ជាពិសេសយើងត្រូវជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ៦% បន្ថែមទៀត ដែលថ្នាក់ដឹកនាំទាំងពីរ ឯកភាព គ្នារួច ឱ្យសម្រេចជោគជ័យឆាប់ៗខាងមុខ។...