ព័ត៌មានជាតិ

នាំគ្នាចូលទៅលួចដែកទីប របស់អ្នកភូមិ ម្ចាស់គេទាន់ប្តឹង នគរបាល អោយចាប់ខ្លួន !

ពោធិសាត់ ៖ ជនសង្ស័យ ៣ នាក់ ត្រូវបានប្រជាពលរដ្ឋ ម្ចាស់ដីចំការប្តឹង អោយសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលវាល ធ្វើការឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង ៧ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកកណ្តៀង បានអោយដឹងថា ជនសង្ស័យទាំង ៣ នាក់នោះរួមមានះ១ ឈ្មោះសេង បារាំង ភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិ ខ្មែររស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់-២ ឈ្មោះយុង សុយុត ភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិខ្មែររស់នៅ ក្នុងភូមិចំការចេកខាជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ និង ទី៣ ឈ្មោះផល លីហួរ ភេទប្រុសអាយុ ២៤ ឆ្នាំ ជនជាតិខ្មែររស់ នៅក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់រួមនិងវត្ថុតាង សមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងចាត់ការ ទៅតាមនិតិវិធី៕

To Top