ព័ត៌មានជាតិ

លោក Zelensky មានផែនការបណ្តេញ មេចារកម្ម របស់អ៊ុយក្រែន ម្នាក់ពីតំណែង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់ផែនការក្នុងការបណ្តេញចេញ មិត្តភ័ក្តិតាំងពីកុមារភាព ម្នាក់ Ivan Bakanov ដែលបច្ចុប្បន្នុកំពុងកាន់តំណែង ជាប្រធានចារកម្ម របស់អ៊ុយក្រែន SBU ។

សេចក្តីបញ្ជាក់នេះត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់៤រូប របស់អ៊ុយក្រែន ជាមួយនឹងក្រុមអ្នកសារព័ត៌មាន ដោយក្នុងនោះពួកគេ ក៏បានបញ្ជាក់ដែរថា តំណែងរបស់ Ivan បានទទួល ជួបបញ្ហា នៅក្រោយពេលដែលមានការរិះគន់ អំពីកង្វះខាត ភាពជាអ្នកមានវិជ្ជាជិវៈ។

ផ្ទាំងពាណិជ្ជកម្ម

Bakanov គឺជាមិត្តភ័ក្តតាំង តែពីពេលនៅរៀនវិទ្យាល័យ ជាមួយនឹងគ្នា ជាមួយនឹងលោកប្រធានាធិបតី Zelensky ហើយក៏ធ្លាប់ជាអ្នកដឹកនាំ របស់លោក Zelensky ក្នុងគ្រាដែលលោក ជាអ្នកកំបែ្លងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top