បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា បណ្តាមេដឹកនាំនៅប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាមេដឹកនាំនៅបណ្តាប្រទេសជុំវិញពិភពលោក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រទេសរបស់ខ្លួនធ្លាក់ចូលទៅក្នុងសង្គ្រាម ត្រជាក់ថ្មី ។ សូមបញ្ជាក់ជូនថា សង្គ្រាមត្រជាក់ មិនមែនជាសង្គ្រាមប្រយុទ្ធគ្នា ដោយអាវុធនោះទេ ប៉ុន្តែសង្គ្រាមនេះមានគ្រោះថ្នាក់ ដល់បណ្តាប្រទេសនៅលើពិភពលោកជាងសង្គ្រាមដោយអាវុធទៅទៀត និងធ្លាប់កើតមានកាលពីអតីតកាល ម្តងរួចមកហើយ ។...
ភ្នំពេញ ៖ នៅចំពោះមុខ ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋ អាមេរិក-អាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងដើរតួជាកត្តា សំខាន់មួយជួយធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅ សម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំង ផលិតកម្មថ្មីៗរបស់ខ្លួន។ ក្នុងជំនួបពិភាក្សាការងារ...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ក្នុងនាមលោកជាប្រធានត្រូវដឹកនាំ គ.ជ.ប ឲ្យបានល្អ។ក្នុងលោកបង្ហាញអត្ថន័យថា «គំនិតខ្ញុំគិតល្អ វាសនាស្រុកទេសខ្ញុំក៏ល្អដែរ»។ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយការងារ បោះឆ្នោតជូនដល់មន្ដ្រីលេខាធិការដ្ឋានរៀបចំការបោះ ឆ្នោត ល.ខ.ប ខេត្តតាកែវ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ...
ដោយអស់ជំនឿថា «ខ្មោចស្លាប់ហើយអាចរស់ឡើងវិញ» អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សដែលត្រូវបានតុលាការរំលាយចោលបានចាប់ផ្តើមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ម្តងទៀតហើយ។ លោក សុន ឆ័យ អតីតអ្នកតំណាង រាស្ត្រមណ្ឌលភ្នំពេញ និងអតីតមន្ត្រីបក្សនេះពីររូបទៀតគឺលោក តាន គឹមឈន និងវ៉ា សាម៉ុន បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី ៣ ខែ កញ្ញានេះតាមសំណើរដែលពួកគេបានសុំ។នេះគឺជាការកំរើកជាថ្មីនៃចលនា សុំសិទ្ធិធ្វើនយោបាយឡើងវិញ រលកទី២បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈមកក្រោមគំនាប នយោបាយលាបពណ៌របស់មេបក្សជ្រុលនិយម។ ការកំរើកឡើងវិញលើកនេះទំនងជាអាចមានទ្រង់ទ្រាយធំពីព្រោះតាមប្រភពព័ត៌មានដែលអ្នកនយោបាយតុកាហ្វេទទួលបាន...
ខណៈដែល ប្រជាពលរដ្ឋកំពុងត្រៀម ប្រារព្ធពិធីកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយភ្ជាប់ជាមួយវិធានការ ការពារកូវីដ ១៩ យ៉ាងខ្ជាប់ខ្ជួន ដែលដាក់ចេញ ដោយរដ្ឋាភិបាល ស្រាប់តែមានមនុស្សមួយក្រុមតូច បែរជាចង់យកថ្ងៃកាន់បិណ្ឌ ដើម្បីធ្វើបាតុកម្មរយៈពេលវែងទៅវិញ ។ ប្រសិនបើយើងក្រឡេកមើលកម្មវត្ថុ នៃការសុំធ្វើបាតុកម្ម របស់ពួកគេវិញ គឺ ដើម្បីទាមទាររកយុត្តិធម៌ ឲ្យដោះលែងលោក រ៉ុង ឈុន...
ភ្នំពេញ ៖ ក្រុមអតីតគណបក្ស សង្គ្រោះជាតិ ដែលទទួលបានសិទ្ធិ ធ្វើនយោបាយ និងអ្នកខ្លះមិនទាន់ទទួលបានសិទ្ធិ ធ្វើនយោបាយ បានកំពុងប្រមូលកំលាំង ដើម្បីឈានដល់ការបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលអាចមានឈ្មោះថា«បក្សកែទម្រង់» ។ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបាន សិទ្ធិធ្វើនយោបាយ បានឲ្យដឹង នៅថ្ងៃទី៣០ខែសីហា...
ភ្នំពេញ ៖ ចំពោះមុខថ្នាក់នាំកំពូល មេគង្គ-ឡានឆាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មេគង្គ-ឡានឆាង សុទ្ធតែជាប្រទេស ផលិតស្បៀង ដូច្នេះ កិច្ចសហប្រតិបត្តិការ ជំរុញធ្វើពាណិជ្ជកម្មរវាង បណ្ដាប្រទេសផលិតស្បៀង នៅតាមបណ្ដាប្រទេស មេគង្គ-ឡានឆាង ជាមួយនឹងចិនពិត ជាមានសារៈសំខាន់ ក្នុងដំណាក់កាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចិត្តឡើងវិញ គឺមិនសុំUN ពន្យារពេល ការវិលត្រឡប់ របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ ។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដលើកទឹកចិត្ត ធនាគារ និងមីក្រូហិ រញ្ញវត្ថុ ឲ្យមាន ការរឹបអូសយកទ្រព្យសម្បត្តិប្រជាពលរដ្ឋណាមួយ ស្ដាប់តាមមេឧទ្ទាមក្រៅច្បាប់ដោយ មិនសង់លុយធនាគារ និងមីក្រូហិរញ្ញវត្ថុ។ សម្ដេចតេជោ ហ៊ុន សែន បន្ដលើកទឹកចិត្តឲ្យធនាគាររឹបអូសទ្រព្យសម្បត្តិ បែបនេះ ក្រោយពី មេឧទ្ទាម...
ភ្នំពេញ ៖ ចំពោះមុខមហាជន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានបន្តចាប់ អ្នកនិយាយបំភ្លៃការពិត ពាក់ព័ន្ធបញ្ហារឿងព្រំដែន កម្ពុជា-វៀតណាម ព្រោះថា រឿងព្រំដែនមិនមែនជា ការតស៊ូមតិឡើយ ប៉ុន្តែរឿងជាផ្លូវច្បាប់។ សូមជម្រាបថា លោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ...