នយោបាយ

Full story: សម្ដេចតេជោ បន្ដលើកទឹកចិត្តធនាគារ ឲ្យរឹបអូសទ្រព្យសម្បត្តិ ពលរដ្ឋណា ស្ដាប់តាមមេឧទ្ទាមមិនសង លុយធនាគារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដលើកទឹកចិត្ត ធនាគារ និងមីក្រូហិ រញ្ញវត្ថុ ឲ្យមាន ការរឹបអូសយកទ្រព្យសម្បត្តិប្រជាពលរដ្ឋណាមួយ ស្ដាប់តាមមេឧទ្ទាមក្រៅច្បាប់ដោយ មិនសង់លុយធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សម្ដេចតេជោ ហ៊ុន សែន បន្ដលើកទឹកចិត្តឲ្យធនាគាររឹបអូសទ្រព្យសម្បត្តិ បែបនេះ ក្រោយពី មេឧទ្ទាម ក្រៅច្បាប់ដែលរស់នៅក្រៅប្រទេស បានអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរ កុំសងលុយធនាគារ និងដកលុ យចេញពីធនាគារ នៅក្នុងដំណាក់ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលពេញសកលលោក។

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» នៅសង្កាត់ព្រែកតាសេក នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល កំពុងជួយកម្មករ-កម្មការិនី ដែលអត់ ការធ្វើដោយសារបិទរោងចក្រ ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយគ្រួសារក្រីក្រ ជាង៦០ម៉ឺនគ្រួ សារ ដែលមានមនុស្ស ជិត៣លាននាក់ ដោយចំណាយថវិកា ជាង២៤លានដុល្លារ កាលពីខែមុន ខណៈ ខែសីហា នេះ អាចចំណាយ ជាង២៨លានដុល្លារ ដើម្បីជួយគ្រួសារក្រីក្រ ដែលទទួលរងផល ប៉ះពាល់ពីជំងឺកូវីដ-១៩។

សម្ដេចតេជោ មានប្រសាសន៍ថា «មានជនបរទេសមួយចំនួន និយាយអំពីក្របខណ្ឌ័ គេហៅថា ឥណទាន ឬហៅថា មីក្រូហិរញ្ញវត្ថុ វាថាលោក ហ៊ុន សែន លើកទឹកចិត្តឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ។គ្មានអ្នកណា ដែលមានចិត្តល្អលើសពី ហ៊ុន សែន ទេ អំពាវនាវ ឲ្យមីក្រូហិរញ្ញវត្ថុ ឲ្យធនាគារ មានការ យោគយល់ ចំពោះអ្នកណាបានជំពាក់ប្រាក់ (ធនាគារ) ហើយសូមឲ្យរៀបចំឥណទានឡើងវិញ»។

សម្ដេចតេជោ រៀបរាប់ថា នៅពេលដែលសម្ដេចអំពាវនាវ កុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឲ្យមានការយោគយល់ពី ធនាគារ និងមីក្រូហិរញ្ញវត្ថុ បែបជាមានចលនា ក្រៅប្រទេស ឲ្យប្រជាពលរដ្ឋដកលុយចេញពីធនាគារ និងឲ្យប្រជាពលរដ្ឋកុំសងលុយធនាគារ។

សម្ដេចតេជោ បន្ថែមថា «ដើម្បីជាការឆ្លើយតបនឹងជាការព្រមាន ខ្ញុំបានប្រកាសថា បើអ្នកណាមួយធ្វើ តាមមេបក្ស ឬឧទ្ទាម មិនព្រមសង់លុយធនាគារ មិនព្រមសងលុយមីក្រូហិរញ្ញវត្ថុ ខ្ញុំលើកទឹកចិត្តឲ្យមាន ការរឹបអូសយកទ្រព្យសម្បត្តិ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអង្វរក ធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវមានការយោគ យល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការសងប្រាក់ទៅកាន់ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយក៏ អំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញ ផងដែរ។

ឆ្លៀតឱកាសនោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាសុវត្ថិភាពផ្ទាល់ខ្លួនឯង ក្នុងនោះ រមណីយដ្ឋាន ភោជនីយដ្ឋាន ត្រូវតែធានាឲ្យបាននូវអនាម័យល្អ ដើម្បីកុំឆ្លងជំងឺកូវីដ-១៩ ជាពិសេស ធានាឲ្យបានថា ក្រោយថ្ងៃឈប់សម្រាក មិនមានអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ឡើយ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាឲ្យប្រជាពលរដ្ឋត្រូវចូល រួមគោរពច្បាប់ ចរាចរណ៍ កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលឈប់សម្រាកប៉ុន្មានថ្ងៃនេះ គឺត្រូវបើកបរដោយ មានការប្រុងប្រយ័ត្ន នឹងគ្មានជាតិស្រវឹង៕

ដោយ ៖ អេង ប៊ូឆេង

To Top
×