ភ្នំពេញ៖ លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាននឹងពិនិត្យសម្រេច ទៅលើឯកសារសរុបចំនួន៤៤ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ មានឯកសារ ចំនួន១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទ ឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយ និង ឯកសារចំនួន១១ ដែលមេដឹកនាំអាស៊ាន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាស...
ភ្នំពេញ: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)ប្រកាស មិនគាំទ្ររាល់ការផ្លាស់ប្តូរ-តាមរយៈរូបភាពហិង្សា-ពីព្រោះវាមិនមែនជាដំណើរការនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋចង់បាន។ គបមប្រកាសបែបនេះ ស្របពេលដែលទណ្ឌិត សមរង្ស៊ី មេដឹកនាំក្រុមប្រឆាំងបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បះបោរប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៩វិច្ឆិកាខាងមុខ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមានការជឿជាក់ថា ការផ្លាស់ប្តូរ នៃការដឹកនាំបែបឯកបក្ស ទៅសេរីពហុបក្ស នៅតែអាចធ្វើបានតាមរយៈ នៃការបោះឆ្នោត ដោយសេរី...
ភ្នំពេញ :កងទ័ពមួកខៀវកម្ពុជា ចំនួន២០៤នាក់ ក្នុងនោះមានស្រ្ដី៦នាក់នៅរាត្រី ថ្ងៃទី១ ខែវិច្ឆិកា នេះបានរៀចំចេញដំណើរទៅបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាល។
ភ្នំពេញ :ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជេីងគោកបានលេីកឡេីងថានយោបាយ ការ ទូត របស់ ទណ្ឌិត សម រង្ស៊ី គ្មាន ជំហរ ច្បាស់ លាស់នោះទេដោយសារពីមុននិយាយគាំទ្រចិនតែពេលនេះចោទចិនអាក្រក់ទៅវិញ។ ឧត្ដម សេនីយ៍ ឯក ហ៊ុន ម៉ាណែត បានសរសេរ...
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការសោកស្ដាយ យ៉ាងខ្លាំងចំពោះ លោក ចូសហ័រ វ៉ុង (Joshua Wong) ដែលជាមេដឹកនាំមួយរូប នៃចលនាបាតុករយ៉ាងកក្រើក នៅទីក្រុងហុងកុង ដែលបានចំអកឡកឡឺយ និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់កម្ពុជា តាមរយៈការគាំទ្រ ដំណើរមាតុភូមិនិវត្តន៍ របស់លោក...
ភ្នំពេញ ៖ ប្រធានមូលនិធិសន្តិភាព និងការអភិវឌ្ឍប្រទេសចិនប្រចាំកម្ពុជា បានសុំបើកអង្គការសង្គមស៊ីវិលប្រចាំ នៅខេត្តព្រះសីហនុលើវិស័យអប់រំ សុខាភិបាល ទឹកស្អាត និងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសដឹកនាំប្រធានមូលនិធិសន្តិភាព និងអភិវឌ្ឍន៍ចិន ចូលជួបសម្ដែងការគួរសមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមមេរិកប្រចាំកម្ពុជាបានជួបអង្គការចំនួន២ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការលីកាដូ ដើម្បីស្វែងយល់ការងារដែលពួកគេផ្តោតសំខាន់លើផ្នែក សិទ្ធិមនុស្សនៅកម្ពុជា។ ការជម្រុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគឺជាអាទិភាពមួយរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ។ នេះបើតាមហ្វសប៊ុករបស់ទូតអាមេរិកនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា “ខ្ញុំសប្បាយរីករាយដោយបានជួបជាមួយមជ្ឈមណ្ឌល CCHR ដើម្បីស្វែងយល់ពីសកម្មភាពរបស់គេ ក្នុងការជួយដល់សេរីភាពជាមូលដ្ឋាន...
ភ្នំពេញ៖ បន្ទាប់ពីកាណាដា បានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាចប់អាណត្តិប្រចាំកម្ពុជា បានសម្ដែងនូវក្ដីសង្ឃឹមថាកម្ពុជា នឹងទទួលបានមូលនិធិបន្ថែម សម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវជាពិសេសសម្រាប់ស្ត្រី ក្នុងការចូលរួមបំពេញបេសកកម្ម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ វិច្ឆិកានេះបានឲ្យដឹងថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសខ្មែរ បាន អនុញ្ញាតឲ្យលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃ ប្រទេសកាណាដាប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូត និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួន របស់លោកស្រីទូតក្នុងការ រួមចំណែកដល់ការលើកកម្ពស់ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿន នៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជាជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខណ្ឌអាស៊ាន លោកបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា ។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការ បំពេញបេសកកម្មការទូត របស់លោកស្រីនៅកម្ពុជា។ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា លោកស្រីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដោយឡែក ចំពោះពាណិជ្ជកម្មទ្វេភាគីវិញ លោកស្រីបានកត់សម្គាល់ថា ក្រោយពេលប្រទេសកាណាដា បានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់៨០០%។ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ (GSP) វិញ លោកស្រី បានសង្កត់ធ្ងន់ថា កាណាដាផ្តល់ភាពអនុគ្រោះ ដល់ប្រទេសកំពុងអភិវឌ្ឍក្នុងគោលដៅសម្រាប់ អភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។ លោកស្រីទូតបញ្ជាក់ថា “កាណាដាបានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ ខ្ញុំសង្ឃឹមថា កម្ពុជា នឹងទទួលបានមូលនិធិបន្ថែមសម្រាប់ការបញ្ជូន កងកម្លាំងមួកខៀវស្រ្តីកម្ពុជា”។ លោកស្រី ក៏បានរំលឹកអំពីប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងនៅក្នុងឱកាស បញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភបំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវទាំងអស់ ហើយដែលនៅពេលនោះ សូម្បីអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតដល់បញ្ហានេះនៅឡើយ ។ ពាក់ព័ន្ធនឹងការបំពេញភារកិច្ច របស់កងកម្លាំងមួកខៀវរបស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំង មួកខៀវស្រ្តីនៅក្នុង ប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានចំនួនសរុបជាង៣០០ នាក់ ឬប្រហែល៥% នៃកងកម្លាំងមួកខៀវសរុបរបស់កម្ពុជា។ លោកឧបនាយកតដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រីទូតថា លោកតែងតែស្នើឲ្យ កងកម្លាំងមួកខៀវកម្ពុជា ទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់បីចំណុចដូចតទៅ ៖ ១) បំពេញការងារដោយវិជ្ជាជីវៈ ២) គោរពវិន័យ និង ៣) គោរពច្បាប់របស់ប្រទេស ដែលខ្លួនទៅបំពេញបេសកកម្ម និងជួយយកអាសាប្រជាជន...