ភ្នំពេញ៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី និងលោកស្រី បានអញ្ជើញមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែតុលាឆ្នាំ២០១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ តុលាបានឲ្យដឹងថា ការអញ្ជេីញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហុងគ្រី នៅកម្ពុជានាពេលនេះ គឺតបតាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងអំឡុងពេល ទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ព្រះ...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ចំពោះការផ្សព្វផ្សាយព័ត៌មានថា មានរោងចក្របិទទ្វារ ជាបន្តបន្ទាប់ ដោយសារបញ្ហា EBA គឺជាការបំភិតបំភ័យកម្មករ និយោជិតឲ្យយល់ច្រឡំតែប៉ុណ្ណោះ។ លោកថា ការពិតមិនអីចឹងឡើយ ការពិតបិទនោះដោយសារផុតកុងត្រា។ លោក សុខ ឥសាន បញ្ជាក់នៅព្រឹកថ្ងៃ២៧ តុលាថា “ការបេីរោងចក្រថ្មី...
ភ្នំពេញ៖ បន្ទាប់ពីសហភាពអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើកលែងតែ គ្រឿងសព្វាវុធកម្ពុជា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឭបានអំពាវនាវវិនិយោគគិនចិន ដែលមកបើក រោងចក្ររកស៊ីនៅកម្ពុជា តែងតែនាំចេញទំនិញ ទៅកាន់ទីផ្សារអឺរ៉ុបនិងអាមេរិកភាគច្រើន គួរឈប់សម្លឹងឃើញ តែទីផ្សារទាំងពីរនោះ គួរងាកមកសម្លឹងប្រទេសផ្សេងវិញដូចជា កាណាដា អូស្រ្តាលី...
ភ្នំពេញ: សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកនយោបាយនិងបងប្អូនជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំងចំពោះគម្រោងផែនការនៃ ចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយរនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិការចូលរួមសប្បាយរីករាយក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងឯកភាពជាតិ ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៦ តុលានេះក្នុងន័យដេីមថា ថ្មីៗនេះមានការរិះគន់ពី មជ្ឈដ្ឋានខ្លះចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរ មានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួម ក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយជ្រកក្រោមគម្រោងផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់អតីតថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះថាជាទង្វើរំលោភសិទ្ធិមនុស្ស ។ ក្នុងនាមជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមួយរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិ ជាថ្មីម្តងទៀតថាការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គម ប្រជាធិបតេយ្យនោះឡើយ ។ បងប្អូនជនរួមជាតិយើង បានជ្រាបស្រាប់ហើយថាការប្រកាសជាសាធារណៈនិង ជាបន្តបន្ទាប់របស់ ទណ្ឌិត សម រង្ស៊ី អំពីគំរោងផែនការដែលគេហៅថា ការវិលមកកម្ពុជាវិញ នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ឲ្យកងទព័ជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ការបង្កើតមូលនិធិសំរាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិយើង និងទាមទារឲ្យព្រះអង្គដាក់រាជ្យ នោះគឺពិតជាពុំមែនជាសកម្មភាព ដែលត្រូវប្រត្តិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។ហេតុនេះគំរោងផែនការវិលចូលកម្ពុជាវិញបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកគឺជាគំរោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិដែលអាចបង្កនូវគ្រោះមហន្តរាយ ធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិ និងប្រជាជនកម្ពុជាយើង ។ ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកជូនជនរួមជាតិថាសកម្មភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នាពេលនេះគឺខុសស្រឡះពីសកម្មភាពនៃការ វិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្សីកាលពីឆ្នាំ២០១៣ ដែលនៅពេលនោះគាត់ជាប្រធានគណបក្សនយោបាយស្របច្បាប់ និង ទទួលបានការប្រោសព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ ហើយការវិលត្រឡប់របស់គាត់នៅពេលនោះគឺដើម្បីមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ហេតុដូច្នេះហើយនៅពេលនោះអ្នកដែលមាន សមានចិត្តអាចមានសិទ្ធិចូលរួមហែរហមគាត់គឺ ពុំមែនជាសកម្មភាពខុសច្បាប់នោះឡើយ ។ ប៉ុន្តែការវិលត្រឡប់ មកកម្ពុជានាពេលនេះគឺ សម រង្សី ស្ថិត ក្នុងស្ថានភាពជាទណ្ឌិត ហើយជាអ្នកដឹកនាំគំរោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង ។ ទន្ទឹមនេះគំរោងផែនការវិលមកកម្ពុជាវិញនាពេលនេះ គឺជាការប៉ុនប៉ងបង្កការអុកឡករំខានដល់ការរៀបចំពីបុណ្យឯករាជ្យជាតិយើងក៏ដូចការចូលរួមសប្បាយរីករាយ របស់ប្រជាជនយើងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក ដែលព្រះករុណាព្រះមហាក្សត្រ នៃយើងព្រះអង្គតែងតែយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យទាំងនេះជារៀងរាល់ឆ្នាំ ។ ជាចុងក្រោយនេះខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់អ្នកនយោបាយ និងបងប្អូនជនរួមជាតិទាំងអស់ ត្រូវរួបរួមគ្នាប្រឆាំងចំពោះគំរោងផែនការ នៃចលនាឧទ្ទាមក្រៅច្បាប់នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយរនៃផែនការនេះ ហើយជំនួសមកវិញដោយការចូលរួមអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយនិងចូលរួមពិសារអំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និង ឯកភាពជាតិ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ ចំពោះសហរដ្ឋអាមេរិក ដែលប្រកាសជំហរ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបប ឬរដ្ឋាភិបាលតាមរយៈ ការប្រើអំពើហិង្សា ឬសកម្មភាពផ្សេងណាមួយ ក្រៅពីតាមបែបប្រជាធិបតេយ្យ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។ កាលពីថ្ងៃទី២៤ តុលា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរំលឹកដល់ជនរួមជាតិថា កុំភ្លេចថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យកំណើតកងទ័ពជាតិ ហើយក៍ថ្ងៃយើងជួបជុំគ្នា ទទួលទានអំបុកក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក...
ភ្នំពេញ: លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលេីកឡេីងថាប្រទេសកម្ពុជា បាននិងកំពុងទទួលផលដ៏ធំធេង សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ពីគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) របស់មិត្តចិន ជាលទ្ធផលជាក់ស្តែង ពីគោលនយោបាយនេះ គឺគម្រោងហេដ្ឋា...
ភ្នំពេញ៖ អតីតអ្នកនាំពាក្យ និងជាអតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ លោក កុយ គួង បានត្រឡប់មកទទួលតួនាទីជា អ្នកនាំពាក្យក្រសួងការបរទេសវិញ ជំនួសលោក កេត សោផាន់ ដែលត្រូវបានក្រសួង សម្រេចប្រគល់ភារកិច្ចថ្មី ។ លោក កេត សោផាន់ បានសរសេរសារតាមបណ្ដាញទំនាក់ទំនង តេឡេក្រាមថា «ខ្ញុំមានកិត្តិយសសូមជម្រាបជូន...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក យ៉ាណូស អាឌ័រ ប្រធានាធិបតីនៃ ប្រទេសហុងគ្រី និងភរិយា នឹងអញ្ជើញ មក បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះ រាជាណាចក្រ កម្ពុជា ពី...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា បានបង្ហាញជំហរយ៉ាងច្បាស់លាស់ថា អាមេរិកនឹងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ ខណៈលោកបញ្ជាក់ថា បេសកកម្មរបស់លោក ដើម្បីគាំទ្រ និងធ្វើជាដៃគូដ៏សំខាន់ របស់កម្ពុជាប៉ុណ្ណោះ ។ ក្រោយពីការមកដល់ទឹកដីកម្ពុជា របស់លោក Patrick Murphy លោកតែងតែបង្ហាញសកម្មភាពនានា...