ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនីកា ជាប្រធាន និង លោក គង់ គាំ អតីតមនុស្សជំនិតរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ហើយបច្ចុប្បន្នជាប្រធានកិត្តិយសនៃបក្សនេះ បានអះអាងថា ប៉ូលនយោបាយពីរ នឹងបន្តនាំកម្ពុជា ឱ្យមានការប្រទាញប្រទង់ ដ៏ជ្រួលច្របល់ ដោយឥទ្ធិពលភូមិសាស្រ្តនយោបាយ...
កាលពីថ្ងៃទី១៣ ខែមិថុនា តាមម៉ោង ក្នុងតំបន់ លោក Yang Jiechi សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធាន ការិយាល័យ នៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិន បានជួបពិភាក្សាការងារ ជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតី អាមេរិក ទទួលបន្ទុកកិច្ចការ សន្តិសុខជាតិ នៅក្រុងលុចសំបួ...
នៅក្នុងរដ្ឋដែលមានអធិបតេយ្យភាពពេញលេញ រាល់ការសម្រេចចិត្ដគឺផ្អែកលើផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ ហើយក៏ត្រូវផ្អែកលើច្បាប់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនោះផងដែរ។ នៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នា ប៉ុន្ដែការសម្រេចចិត្ដរបស់កម្ពុជាមួយចំនួន ពិសេសគឺពាក់ព័ន្ធនឹងការអនុវត្ដច្បាប់ទៅលើក្រុមមាននិន្នាការប្រឆាំង តែងតែត្រូវបានបរទេសខ្លះ ពិសេសលោកខាងលិច ចាត់ទុកជារឿងអយុត្ដិធម៌ និងរំលោភលើសិទ្ធិមនុស្ស។ ថ្មីៗនេះក៏កើតមានបន្ដទៀត នូវការចោទប្រកាន់ថាតុលាការកម្ពុជាកាត់ទោសស្ដ្រីជាមេធាវីខ្មែរអាមេរិកាំងម្នាក់ឈ្មោះសេង ធារី ជារឿងអយុត្ដិធម៌។ គួររំលេចឱ្យដឹងថា តុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញសាលក្រមផ្ដន្ទាទោសស្ដ្រីឈ្មោះសេង ធារី ជាមេធាវីខ្មែរអាមេរិកាំងដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ...
ភ្នំពេញ ៖ ក្នុងនាមជាកូនស្រីច្បងរបស់លោក កឹម សុខា ក្នុងការចេញមកការពារភាពស្អាតស្អំឪពុកខ្លួន គឺលោក កឹម សុខានោះ កញ្ញា កឹម មនោវិទ្យា បានចេញមកវាយប្រហារលោក សម រង្ស៊ី ដោយពាក្យសំដីធ្ងន់ធ្ងរគួរសមដែរ អំពីការផ្តាច់ទំនាក់ទំនង ឬសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ។ ការចេញមកវាយប្រហារលោក...
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានប្រកាសសាលក្រម លើសំណុំរឿងក្តីរបស់លោកសម រង្ស៊ី និង គូកនប្រមាណ៥០នាក់ទៀត ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និង ការរួមគំនិតក្បត់ ដែលមានចេតនា ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយស្នើសុំឲ្យធ្វើការពិនិត្យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៤.០០០.០០០.០០០រៀល ស្មើនឹង ១លានដុល្លារ ក្រោយពាក់ព័ន្ធការចោទប្រកាន់ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ កាលពីថ្ងៃទី៧...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានព្រមានចាត់វិធានការណ៍ច្បាប់ ចំពោះលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ជុំវិញការបំភ្លៃព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ។ យោងតាម សេចក្ដីថ្លែងការណ៍...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយតបជាលើកដំបូង ទៅកាន់ប្រទេសមហាអំណាចមួយ ដែលបានបន្តការចោទប្រកាន់ លើករណីកំពង់ផែរាម នៅខេត្តព្រះសីហនុ បន្ទាប់ពីកម្ពុជា បានបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់ រោងជាងជួសជុលនាវាផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃ៨ មិថុនាថា កម្ពុជាគ្មានសិទ្ធិពង្រីកកំពង់ផែរាមទេ? ការថ្លែងរបស់សម្តេចតេជោនេះ បន្ទាប់ពីសារព័ត៌មាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យអ្នកដែលនិយាយថា មានការលួចសន្លឹកឆ្នោត ហើយបែរជាប្រកាសទទួលកៅអីដែលទទួលបាន មកធ្វើការបកស្រាយ ឬបង្ហាញពីរបៀបលួចឲ្យបានច្បាស់ ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីកន្លងមកនេះ បានចោទប្រកាន់ពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មិនមានភាពល្អប្រសើរ មានការគៀបសង្កត់ និងលួចសន្លឹកឆ្នោត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងសួរទៅមនុស្ស ដែលបានចោទប្រកាន់កម្ពុជាថា បានចាប់ខ្លួនមនុស្ស៧០០នាក់ ដែលល្មើសនឹងច្បាប់កូវីដ១៩ អំឡុងពេលកម្ពុជា កំពុងផ្ទុះកូវីដធ្ងន់ធ្ងរ កាលពីជាងមួយឆ្នាំមុន ។ បើតាមសម្តេចតេជោ មនុស្សម្នាក់ ដែលចោទកម្ពុជានោះ គឺជាជនបរទេស ដែលជឿតាមការផ្សព្វផ្សាយ របស់សារព័ត៌មានបរទេសមួយចំនួន ដែលគេមិនព្រមជឿលើអ្វី ជាក់ស្តែងរបស់កម្ពុជា...