ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ទិញវ៉ាក់សាំងកូវីដ១៩ ជាង ១០៤លានដូស បន្ថែមទៀត ដើម្បីបម្រុងទុកសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ និងដើម្បីធានាថា ប្រជាពលរដ្ឋ មិនខ្វះវាក់សាំងចាក់ ។ ក្នុងឱកាសអញ្ជើញ អបអរសាទរទិវាមច្ឆជាតិ...
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាង ម៉ឺងម៉ាត់ ចំពោះឯកសារគោលគំនិត យុទ្ធសាស្ត្រ ដែលបានបោះពុម្ពផ្សាយថ្មី របស់អង្គការណាតូ ដោយថាវាពោរពេញ ដោយចិត្តគំនិត សង្រ្គាមត្រជាក់ និងភាពលំអៀងមនោគមវិជ្ជា ហើយប្រកាន់ខ្ជាប់នូវទីតាំងខុស នៃការប្រឈម ជាប្រព័ន្ធ ចំពោះប្រទេសចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះ...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សារងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ បានថ្លែងការកោតសរសើរកម្ពុជាថា ពិតជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងខ្លាំង បើធៀបទៅនឹង កាលពីឆ្នាំ២០០៣ ក្នុងពេលដែលរូបលោក បញ្ចប់អាណត្តិ បេសកកម្មការទូត...
ភ្នំពេញ ៖ រឿងរ៉ាវក្តីក្តាំងរបស់កញ្ញា សេង ធារី នៅតែជាទីចាប់អារម្មណ៍ របស់សាធារណជននិងអ្នកពាក់ព័ន្ធ ក្នុងការលើកយកមកធ្វើជា ប្រធានបទជជែកពិភាក្សាគ្នា ។ មិនទៅណាឆ្ងាយពីរឿងនេះ លោក វិទិត មុនតាប៊ន ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (UN) ទួទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ចេញទស្សនៈថា ការបញ្ជូនខ្លួនកញ្ញា សេង ធារី...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាង ដាច់អហង្ការ នូវសេចក្ដីប្រកាសព័ត៌មាន របស់អ្នករាយការណ៍ពិសេស ចំនួន ៣រូប ធ្វើឲ្យមតិសាធារណជន យល់ច្រឡំអំពីការជំនុំជម្រះក្ដី នៅកម្ពុជា ខណៈតុលាការកម្ពុជា ធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាង រឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ។ យោងតាមសេចក្តីថ្លែងការណ៍ ព័ត៌មាន របស់ស្ថាន...
ភ្នំពេញ ៖ ក្រោយមានការផ្អើលថា ព្រះរាជអាជ្ញាស្នើតុលាការ ឲ្យចាប់ខ្លួនលោក កឹម សុខានោះ លទ្ធផលបង្ហាញ ជាផ្លូវការហើយ គឺមិនមានការចាប់ឃុំខ្លួននោះទេ គ្រាន់តែលោករងការព្រមានពីតុលាការ មិនឲ្យធ្វើសកម្មភាពណាមួយក្នុ ងពេលជាប់បម្រាមនយោបាយ។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃ២៩ មិថុនា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន ៥ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។...
ភ្នំពេញ៖ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអបអរសាទរដល់កម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងសូមចូលរួមអបអរសាទរ ដល់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោត។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន មានប្រសាសន៍ថា ភាគីចិនអរសាទរ ដល់កម្ពុជា...
ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ខណៈលើកទី១ លោកបានទៅកាលពីថ្ងៃទី២១-២៣ ខែមីនា...