ភ្នំពេញ ៖ គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឬទ្ធិ ជាគណបក្សទី២ហើយ បន្ទាប់ពីគណបក្សភ្លើងទៀន បង្ហាញការសោកស្តាយចំពោះការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ដែលពុំបានអនុវត្តពេញលេញតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់បក្សនៅថ្ងៃ៦ មិថុនា ។ ការបង្ហាញការសោកស្តាយរបស់គណបក្សទើបបង្កើតថ្មីនេះ ដោយសារបក្សមើលឃើញថា ទាំងមុនពេល និងក្នុងថ្ងៃបោះឆ្នោត មានការបំពានដែនសមត្ថកិច្ចរបស់អាជ្ញាធរភូមិ-ឃុំ លើស្ថាប័នរៀបចំការបោះឆ្នោត ,...
ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ បក្សនេះបានលើកសរសើរថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឲ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឲ្យដឹងថា ការបោះឆ្នោឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាទទួលបានជាង៥លាន ៣សែនសំឡេង ចំណែកបក្សភ្លើងទៀនជាង១លាន៦សែនសំឡេង ដោយឡែកបក្សហ៊្វុនស៊ិនប៉ិចជាង៩ម៉ឺន១ពាន់សំឡេង និងគណបក្សខ្មែររួបរួមជាតិជាង៦ម៉ឺន៣ពាន់សំឡេង។ យោងតាមតារាងលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃ៦ មិថុនា ត្រូវបានគ.ជ.បបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួល បានសំឡេងគាំទ្រយ៉ាយច្រើនលើសលប់ជាងគណបក្សនយោបាយចំនួន១៦ផ្សេងទៀតដែលបានចួលរួមប្រកួតប្រជែង។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីបូកសរុបការងារបោះឆ្នោត និង លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំសម្រេចបាន រួមមាន៖១. របាយការណ៍ទូទាំងរាជធានី-ខេត្ត គឺមានសាមគ្គីភាពផ្ទៃក្នុង បំរើការងារជូនគណបក្សយ៉ាងល្អបំផុត ។២.បន្តពង្រឹងការងារទូទៅគណបក្ស៖...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយ រាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់...
ភ្នំពេញ ៖ សម្តេច ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងព្រៃវែង បានឲ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា នេះក៏បង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ ឲ្យឃើញភាពកាន់តែចាស់ទុំ...
ភ្នំពេញ ៖ ក្រោយពីគណបក្សភ្លើងទៀន ជាដៃគូប្រកួតយំឡាំប៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយចោទថា មានភាពលំអៀង លើការរាប់សន្លឹកឆ្នោត ក៏ដូចជាការចោទប្រធាន និង សមាជិកស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ភាគច្រើនជាមនុស្ស របស់គណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យនិងមានភាពជាតំណាង ឲ្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបកទៅវិញក្នុងន័យ...
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានដំណើរការប្រកបដោយ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលអាចទទួលយកបាន ៕
ភ្នំពេញ ៖ ក្រោយពីទទួលលទ្ធផល មិនសមប្រកបដែលខ្លួនរំពឹងទុកមុន ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នោះ គណបក្សភ្លើងទៀន ដែលទទួលសំឡេងគាំទ្រ សមល្មមមិនដល់ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃ៦ មិថុនា នេះ ដោយមិនយល់ស្រប ចំពោះការបោះឆ្នោត។ គណបក្សភ្លើងទៀននេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានលើកឡើងថា “មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាព ក្នុងការចូលរួមកិច្ចការនយោបាយ...