នយោបាយ

គ.ជ.ប ៖ បក្សប្រជាជនទទួលបានជាង៥លានសំឡេង បក្សភ្លើងទៀនជាង១លានសំឡេង បក្សហ៊្វុនស៊ិនប៉ិចជាង៩ម៉ឺនសំឡេង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឲ្យដឹងថា ការបោះឆ្នោឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាទទួលបានជាង៥លាន ៣សែនសំឡេង ចំណែកបក្សភ្លើងទៀនជាង១លាន៦សែនសំឡេង ដោយឡែកបក្សហ៊្វុនស៊ិនប៉ិចជាង៩ម៉ឺន១ពាន់សំឡេង និងគណបក្សខ្មែររួបរួមជាតិជាង៦ម៉ឺន៣ពាន់សំឡេង។

យោងតាមតារាងលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃ៦ មិថុនា ត្រូវបានគ.ជ.បបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួល បានសំឡេងគាំទ្រយ៉ាយច្រើនលើសលប់ជាងគណបក្សនយោបាយចំនួន១៦ផ្សេងទៀតដែលបានចួលរួមប្រកួតប្រជែង។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួមប្រកូតប្រជែង៕

To Top