វ៉ាស៊ីនតោន៖ យោងតាមគេហទំព័រ របស់សហស្ថាបនិករបស់ខ្លួន បានឱ្យដឹងថា ក្រុមជំនួយរបស់សហរដ្ឋអាមេរិក បានបញ្ជូនឧបករណ៍វេជ្ជសាស្រ្ត និងការស្តារនីតិសម្បទា ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីព្យាបាលអ្នក ដែលមានពិការភាព ខាងការអភិវឌ្ឍកុមារ។
សហគមន៍ IGNIS បានបញ្ជូនកប៉ាល់ដឹកទំនិញ មួយពីសប្តាហ៍មុន ពីទីក្រុងឆ្នេរដាយលែនរបស់ចិន ទៅកាន់ទីក្រុងកំពង់ផែណាំប៉ូ កូរ៉េខាងជើងដែលផ្ទុកគ្រែព្យាបាល ឧបករណ៍ព្យាបាលរោគកុមារ និងរបស់របរផ្សេងៗទៀត។
លោកស្រីបានលើកឡើងថា “ឧបករណ៍វេជ្ជសាស្រ្ត គ្រោងនឹងទៅដល់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេលមួយ ឬពីរសប្តាហ៍ នេះជាការដឹកជញ្ជូនវេជ្ជសាស្រ្ត លើកដំបូងៗ ជាច្រើនទៀត” បើទោះជាការផ្ដល់ជំនួយនេះ ស្ថិតក្នុងពេល ដែលប្រទេសទាំងពីរ កំពុងមានជម្លោះផ្នែកការទូត ទាក់ទងនឹងការរំសាយ អាវុធនុយក្លេអ៊ែរ៕ ដោយ៖ ឈូក បូរ៉ា