Covid-19

អ៊ីរ៉ង់៖ បុគ្គលិកពេទ្យ ១ម៉ឺននាក់ ឆ្លងវីរុសកូរ៉ូណា

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ឈ្មោះ ILNA បានដកស្រង់សម្តី រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសអ៊ីរ៉់ង ដែលបាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា បុគ្គលិកពេទ្យអ៊ីរ៉ង់ចំនួន ប្រមាណ១០.០០០នាក់ បានឆ្លងវីរុសកូរ៉ូណា។

យោងតាម ទីភ្នាក់ងារសារព័ត៌មាន ILNA លោក បានមានប្រសាសន៍យ៉ាងដូច្នេះថា បុគ្គលិកសុខាភិបាល ចំនួនប្រមាណ១០.០០០នាក់ បានឆ្លងមេរោគដ៏កាចសាហាវ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយនៅក្នុងចំណោម ពួកគេទាំងនោះ អ្នកខ្លះបានស្លាប់បាត់បង់ជីវិត”។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅក្នុងប្រទេសអ៊ីរ៉ង់ មានករណីមេរោគកូរ៉ូណា ចំនួន១២៩.៣៤១ករណី មានអ្នកស្លាប់ដោយសារមេរោគនេះ ចំនួន៧.២៤៩នាក់ ហើយអ្នកបានជាពីជំងឺថ្មីនេះ មានចំនួន១០០.៥៦៤នាក់ នេះបើយោងតាមទិន្នន័យ ដែលធ្វើបច្ចុប្បន្នភាព ដោយគេហទំព័រ Woldometer នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top