ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា ប្រធានអង្គការសុខភាពពិភពលោក (WHO)បានថ្លែងកាលពីថ្ងៃចន្ទថា បណ្តាប្រទេសទាំងអស់ ដែលរស់នៅជាមួយជំងឺកូវីដ១៩ នឹងក្លាយមកជាប្រក្រតីវិញ នៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈការឆ្លងរាលដាលរួចជាស្រេច ដែលមានអ្នកឆ្លងជំងឺ នៅទូទាំងពិភពលោក ជាង១០លាននាក់ ក្នុងនោះបូកទាំងអ្នកស្លាប់ជិត៥០០.០០០នាក់ ។
លោក Tedros Adhanom Ghebreyesus អគ្គនាយក អង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទប្រចាំថ្ងៃថា “ការចោទសួរថា ប្រទេសទាំងអស់ នឹងប្រឈមមុខនឹងប៉ុន្មានខែខាងមុខទៀត តើធ្វើយ៉ាងណា ដើម្បីឲ្យមានជីវិតរស់ ជាមួយនឹងវីរុសនេះ ។ ដែលនះជាប្រក្រតីឡើងវិញ” ។
គាត់បានបន្ថែមថា ទោះបីជាមានប្រទេសជាច្រើន បានធូរស្បើយក៏ពិតមែន ដែលប្រឆំាងនឹងជំងឺកូវីដ១៩ តែការឆ្លងជំងឺ កំពុងតែរាលដាលទូទាំងពិភពលោក ។
តួលេខដែលបានចុងក្រោយ ដោយអង្គការសុខភាពពិភពលោក គិតត្រឹមម៉ោង៣និង១៥នាទីល្ងាច ត្រូវនឹងម៉ោង១៣និង១៥នាទីម៉ោងសកល កាលពីថ្ងៃចន្ទ សរុបអ្នកឆ្លងជំងឺនៅទូទាំងពិភពលោក បានកើនឡើងដល់១០.០២១.៤០១នាក់ ក្នុងនោះមានអ្នកស្លាប់ ចំនួន៤៩៩.៩១៣នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា