Covid-19

ករណីកូវីដ១៩ នៅរុស្ស៊ី កើន៥៤៤៩នាក់ទៀត ធ្វើឲ្យចំនួនសរុប មានទៅដល់ ១,០៦លាននាក់ហើយ

បរទេស៖ មជ្ឈមណ្ឌលជាតិ ឆ្លើយតបកូវីដ១៩ របស់ប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យនេះ បានបង្ហាញថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីវិជ្ជមាន ថ្មីៗនៃកូវីដ១៩ចំនួន ៥៤៤៩ នាក់ នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលវាបានធ្វឲ្យចំនួនសរុបទាំងអស់ នៅទូទាំងប្រទេស មានទៅដល់ ១០៦២៨១១នាក់ ។

ក្នុងនោះផងដែរមាន ករណីបាត់បង់ជីវិតថ្មីចំនួន ៩៤ នាក់ ដែលវាបានធ្វើឲ្យអ្នកស្លាប់ សរុបនៅទូទាំងប្រទេស មានការកើនឡើងដល់ ១៨៥៧៨ នាក់។មជ្ឈមណ្ឌលដដែលនេះ បាននិយាយថា ទីក្រុងមូស្គូដែលជាតំបន់ ដែលរងគ្រោះខ្លាំងជាងគេបំផុត របស់ប្រទេសនេះ បានរាយការណ៍ករណីថ្មីចំនួន ៦៥០ ករណីដែលនាំឱ្យមានការឆ្លង សរុបដល់ ២៧១០៩៧ នាក់ក្នុងទីក្រុងនេះ។

យោងតាម សេចក្តីថ្លែងការណ៍នោះផងដែរ បានឱ្យដឹងថា អ្នកជំងឺ ៨៧៦២២៥ នាក់បានជាសះស្បើយ ហើយក្នុងនោះមាន ២៦៦០ នាក់បានជាសះស្បើយ ក្នុងរយៈពេលមួយថ្ងៃចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top