សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃអង្គារថា មានអ្នកស្លាប់បន្ថែមចំនួន៣០៩នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៥០.៩៩៨នាក់ ។
លើសពីនេះ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឆ្លងថ្មីមានចំនួន ១០.២២០នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៥.១១៣.៦២៨នាក់ ។
ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់គិតជាមធ្យមប្រចាំថ្ងៃនៅក្នុងប្រទេសប្រេស៊ីល បានស្ថិតក្រោម៥៦០នាក់ កាលពីសប្តាហ៍មុន ។
សៅប៉ូឡូ ជារដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺឆ្លង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា