Covid-19

ស្ត្រីទី១ សហរដ្ឋអាមេរិក៖ កូនប្រុសរបស់ខ្ញុំ គឺ Barron Trump រកឃើញថា ឆ្លងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា កូនប្រុស របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាយុ១៤ឆ្នាំ គឺ Barron បានរកឃើញថា មានលទ្ធផលវិជ្ជមាន បានឆ្លងវីរុសបង្កជំងឺកូវីដ១៩ ប៉ុន្តែមិនទាន់បង្ហាញរោគសញ្ញានៅឡើយទេ បន្ទាប់ពីឳពុកម្តាយរបស់គាត់ បានឆ្លងវីរុស ។ ស្ត្រីទី១សហរដ្ឋអាមេរិក លោកស្រី Melania Trump បានថ្លែងដូច្នេះកាលពីថ្ងៃពុធ ។

លោកស្រី Melania Trump បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សំណាងណាស់ គាត់ជាយុវជន ដែលមានសុខភាពរឹងមាំ និងមិនទាន់មានរោគសញ្ញាជំងឺទេ” ។ លោកស្រី បានថ្លែងថា គាត់ និង Barron បានធ្វើតេស្តអវិជ្ជមាននៃវីរុសនេះ ។

លោកស្រី Melania Trump បានថ្លែងថា រោគសញ្ញារបស់គាត់ គឺ “តិចតួចបំផុត” ហើយគាត់សង្ឃឹមថា នឹងបំពេញកាតព្វកិច្ច របស់គាត់ឡើងវិញ ក្នុងនាមជាស្ត្រីទី១ “ក្នុងពេលដ៏ខ្លីខាងមុខ តាមដែលខ្ញុំអាចធ្វើទៅបាន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top