Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ជាង ១៥០.០០០នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់១៥៧.៩៤៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ប្រចាំថ្ងៃបន្ថែមទៀត ចំនួន៥៤៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។

អ្នកស្លាប់ក្នុងមួយថ្ងៃប៉ុណ្ណោះ បានកើនឡើងស្ទើរតែទ្វេដងដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ ។

ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៩.៧៨៧នាក់ដោយសារវីរុស ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចាប់តំាងពីផ្ទុះជំងឺ កើនឡើងដល់ ៥.៤៣៩.៦៤១នាក់ ។

រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុត នៅក្នុងប្រទេស ដែលបានរងគ្រោះដោយជំងឺនេះធ្ងន់ធ្ងរជាងគេ ដោយសារវីរុស ដែលមានអ្នកស្លាប់ចំនួន៣៨.៨៨៥នាក់ និងមានអ្នកឆ្លងជំងឺ១.០៩៨.២០៧នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top