Covid-19

តៃវ៉ាន់ បញ្ជាទិញថ្នាំវ៉ាក់សាំង Moderna ៣៦លានដូសបន្ថែម


បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានបញ្ជាទិញថ្នាំវ៉ាក់សាំងកូវីដ១៩ MRNA.O របស់ក្រុមហ៊ុន Moderna Inc ចំនួន៣៦លានដូសបន្ថែមទៀត ស្របពេលដែលវាស្វះស្វែងធ្វើការ ចែកចាយសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ។


កោះតៃវ៉ាន់ រហូតមកទល់ពេលបច្ចុប្បន្ននេះ បានទទួលថ្នាំវ៉ាក់សាំង Moderna និង AstraZe neca Plc AZN.L ចំនួនប្រហែល៩លានដូស ដោយរួមបញ្ចូលទាំងចំនួនជិត៦លាន ដូស ដែលជប៉ុននិងអាមេរិកផ្តល់ឲ្យ ជួយឲ្យអាចបង្កើនល្បឿនកម្មវិធីចាប់ថ្នំាវ៉ាក់សាំងរបស់កោះលទ្ធិប្រជាធិបតេយ្យមួយនេះ។


មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី Lo Ping-cheng បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការបញ្ជាទិញថ្មីសម្រាប់ថ្នាំវ៉ាក់សាំង Moderna បន្ថែមលើចំនួន៥លានដូស ដែលបានបញ្ជាទិញរួចមកហើយនោះ គឺត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធម្សិលមិញនេះ។

បើទោះជាលោកបានបដិសេធមិននិយាយពីពេលវេលា ដែលថ្នាំវ៉ាក់សាំងបញ្ជាទិញថ្មីនេះមកដល់នោះ លោក Lo Ping-cheng បានមានប្រសាសន៍ បន្ថែមទៀតយ៉ាងដូច្នេះថា “ចំនួននេះគឺច្រើនជាងចំនួន៣០លានដូស ដែលយើងបានរំពឹងទុកពីខាងដើម ហើយយើងត្រូវតែប្រឹងប្រែងសម្រាប់ការដឹកជញ្ជូនដ៏រលួន យើងទៅតាមពេលវេលាដែលកំណត់”៕


ប្រែសម្រួល៖ប៉ាង កុង

To Top