Covid-19

ប្រទេសវៀតណាម មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១៥៤ នាក់ បន្ថែមទៀត ភាគច្រើននៅទីក្រុងហូជីមិញ

បរទេស៖ ប្រទេសវៀតណាម នៅថ្ងៃច័ន្ទបានបន្ថែមការស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១៥៤ នាក់ បន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី ៨ ខែកក្កដា ដល់ថ្ងៃទី ២៥ ខែកក្កដា ដែលភាគច្រើនត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់សរុប ១២៩ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុង ហូជីមិញ , ៧ នាក់នៅខេត្ត ឡុងអាន, ៩ នាក់នៅដុងថាប។

ការធ្វើបច្ចុប្បន្នភាពនេះបានជំរុញឱ្យចំនួនអ្នកស្លាប់នៅក្នុងរលកឆ្លងទី៤ ដោយសារ Covid-19 សរុបរបស់វៀតណាមមានចំនួន ៤៨៩ នាក់ និង ៥២៤ នាក់ ចាប់តាំងពីជំងឺនេះបានលេចចេញមកនៅក្នុងប្រទេសនៅដើមឆ្នាំ ២០២០ ។

ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៧.៣៧០ ករណីមកទល់ពេលនេះនៅក្នុងរលកថ្មីដោយទីក្រុង ហូជីមិញ មានចំនួនច្រើនជាងគេគឺមានចំនួន ៦២ ១៣៩ ករណី។

ប្រហែលជា ៨០ ភាគរយនៃករណីទាំងអស់គឺមិនមានលេចរោគសញ្ញា ឬស្រាល ហើយអ្នកជំងឺប្រហែល ៦ ភាគរយ ត្រូវការទម្រង់នៃការគាំទ្រការដកដង្ហើម ដូចជាបំពង់ខ្យល់ និង ECMO ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top