Covid-19

ម៉ុងហ្គោលី មានអ្នកឆ្លងជំងឺកូវីដ -១៩ប្រចាំថ្ងៃលើសពី ៣.០០០នាក់ គិតក្នុងរយៈពេល៥ថ្ងៃ ជាប់ៗគ្នាមកនេះ

អ៊ូឡានបានទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសម៉ុងហ្គោលី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦២៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលជាថ្ងៃទី៥ជាប់ៗគ្នាមកនេះដែលមានអ្នកឆ្លងជំងឺ ប្រចាំថ្ងៃលើសពី៣.០០០នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទំាងប្រទេសបានកើន ឡើងដល់២៣២.៣១៣នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។


ក្រសួងបានឲ្យដឹងថា ចំនួន៣នាក់នៃអ្នកដែលឆ្លងជំងឺត្រូវបានបញ្ជាក់ចុងក្រោយនេះ គឺជាអ្នកនំាចូលពីខាងក្រៅ ដែលមកពី បរទេស និងផ្សេងទៀតជាអ្នកឆ្លងក្នុងស្រុកទាំងអស់ ។


ទន្ទឹមនឹងនេះដែរ មនុស្ស៥នាក់បន្ថែមទៀតដែលមានអាយុលើសពី៤០ឆ្នាំបានស្លាប់កាលពីថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៩៦២នាក់ ។


ការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើងខ្ពស់ពីវីរុសក្លាយពូជ Delta ដែលបានឆ្លងរហ័សក្នុងចំណោមខេត្ត ២១របស់ប្រទេស ។


ពលរដ្ឋម៉ុងហ្គោលី ជិត៦៥ភាគរយនៃពលរដ្ឋសរុបបានទទួលការចាក់វ៉ាក់សាំងបានគ្រប់កម្រិត ចាប់តំាងពីប្រទេសស៊ីមួយ នេះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅទូទំាងប្រទេសកាលពីចុងខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top