ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន៦៥៣នាក់ទៀត ជាសះស្បើយចំនួន៤៦៣នាក់ និងស្លាប់ចំនួន៩នាក់។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣០នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០១ ៤៤៣ នាក់ អ្នកជាសះស្បើយចំនួន ៩៥ ៣៦៧នាក់ និងអ្នកស្លាប់ចំនួន២ ០៦៧នាក់៕