ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៥៨នាក់ទៀត តាមលទ្ធផលតេស្ត (PCR) ខណៈជាសះស្បើយ ចំនួន៤០៥នាក់ និងស្លាប់ចំនួន២១៤ក់។
ក្នុងនោះករណីឆ្លងសហគមន៍ ចំនួន២៣៤នាក់ និងអ្នកដំណើរពីបរទេស ចំនួន២៤នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន១១៦ ៦៦៥នាក់ អ្នកជាសះស្បើយចំនួន ១១០ ៨៧០នាក់ និងអ្នកស្លាប់ចំនួន ២៦៥៨នាក់ ៕

