កម្សាន្ត

តារាចម្រៀង Justin Bieber ត្រូវស្រ្តីម្នាក់ចោទថា បានចាប់រំលោភនាង ក្នុងសណ្ឋាគារ កាលពីឆ្នាំ២០១៤

បរទេស៖ មុននេះតារាហូលីវូដ Ansel Elgort ត្រូវបានចោទប្រកាន់ ពីបទរំលោភផ្លូវភេទលើស្ត្រីអាយុ ១៧ ឆ្នាំម្នាក់កាលពីឆ្នាំ ២០១៤ ដោយតារាសម្តែងរឿង“ Baby Driver” បានបដិសេធ។ ឥលូវនេះមានក្មេងស្រី ជាច្រើននាក់ផ្សេងទៀត បានចេញមុខចោទប្រកាន់ ស្រដៀងនឹងតារាចម្រៀងកាណាដា Justin Bieber ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ ពីសំណាក់តារាចម្រៀង Justin Bieber បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅលើបណ្តាញសង្គម Twitter ដោយអ្នកលេងអ៊ីនធឺណេតជាច្រើន បានច្រានចោលថា ជារឿងមិនពិត និងចូលមកការពារក្តី សម្រាប់តារាចម្រៀងរូបនេះ។

កាលពីថ្ងៃសៅរ៍ស្ត្រីម្នាក់ឈ្មោះ Danielle បានបង្ហាញនៅលើ បណ្តាញសង្គមធ្វីតធឺថា នាងត្រូវបានចាប់រំលោភ ដោយតារាជនជាតិកាណាដារូបនេះ កាលពីឆ្នាំ ២០១៤ នៅសណ្ឋាគារមួយឈ្មោះ Four Season ។ ស្ត្រីរូបនោះ ដែលបដិសេធមិនបញ្ចេញឈ្មោះទី ២ របស់ខ្លួន ដោយហេតុផលផ្ទាល់ខ្លួនបាននិយាយថា ការរំលោភនេះ បានកើតឡើង បន្ទាប់ពីមានព្រឹត្តិការណ៍មួយ នៅ Banger’s Sausage House និង Beer Garden ក្នុងទីក្រុង Austin រដ្ឋ Texas កាលពីថ្ងៃទី ៩ ខែមីនាឆ្នាំ ២០១៤ ។

បន្ទាប់មកនាងបានរៀបរាប់ ពីព្រឹត្តិការណ៍នានា នៅពេលយប់ដែលនាង ត្រូវបានគេរំលោភសេពសន្ថវៈ ដោយអះអាងថា នាងមានអាយុ ២១ ឆ្នាំ នៅពេលមានការចាប់រំលោភ។ នាង Danielle បាននិយាយថា ការរួមភេទដែលបានចោទប្រកាន់ បានកើតឡើងដោយគ្មានការ យល់ព្រមពីនាង ប៉ុន្តែបានសារភាពថា នាងបានថើបតារាចម្រៀងត្រឡប់មកវិញ នៅចំណុចមួយមុនពេលវាកើតឡើង។ Justin Bieber បានណាត់ជួបជាមួយ Selena Gomez នាពេលនោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top