កម្សាន្ត

Breaking News: តារាសម្ដែងសិចស៊ី គង់ ម៉ូនីកា ទទួលមរណភាព ទាំងវ័យក្មេង

ភ្នំពេញ ៖ ជារឿងដ៏ភ្ញាក់ផ្អើលបំផុតមួយ ដោយទទួលបានដំណឹងមុននេះបន្តិចថា តារាសម្ដែងស្រីវ័យក្មេង គង់ ម៉ូនីកា បានទទួលមរណៈភាព ទាំងវ័យក្មេងខ្ចី ។

គង់ ម៉ូនីកា ត្រូវបានគេស្គាល់ថា ជាតារាស្រីសិចស៊ី លេចមុខសម្ដែងជាតួឯកស្រីក្នុង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” របស់តារាមច្រៀង លោក ខេម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ហើយចាប់តាំងពីពេលនោះ មកវត្តមានរបស់នាង ក៏បែជាស្ងប់ស្ងាត់ពីពិភពសិល្បៈ ខណៈដែលបានត្រឹមបង្ហាញ សម្រស់តាមតែរយៈបណ្ដាញ សង្គមប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ អ្វីដែលធ្វើឱ្យទស្សនិកជន ភ្ញាក់ផ្អើលនោះ គឺនៅរសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២២ នេះ ស្រាប់ តែទទួលបានដំណឹងថា កញ្ញា គង់ ម៉ូនីកា បានទទួលមរណៈភាព ដោយសារគាំងបេះដូង ។ ប៉ុន្តែយ៉ាងណាមិញនេះ គ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ហើយការពិតយ៉ាងណានោះ នឹងផ្សាយជូនជាបន្តទៀត ។

គួរឱ្យដឹងថា តារាស្រី គង់ មូនីកា ចាប់ផ្ដើមមានឈ្មោះបោះសំឡេង ក្រោយសំដែង MV បទចម្រៀង “រាំគ្រលែងចង្កេះ” របស់តារាចម្រៀង Tempo ។ ហើយតាមរយៈបទចម្រៀងនេះដែរ ទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឹដោយសារ ម៉ូនីកា ហ៊ានស្លៀកឈុតប៊ីនី បង្ហាញដើមទ្រូងមូលក្លុំ និងជើងដ៏ស្រឡូនទាំងគូរបស់នាង ។

ក្រោយមក តារាស្រីស្រករក្រោយរូបនេះ បានសាងស្នាដៃធំមួយទៀត តាមរយៈការសម្ដែង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” ដែលជា MV ចំណាយដើមទុនច្រើនបំផុត របស់ផលិតកម្ម កាឡាក់ស៊ីណា វ៉ាត្រា ៕

ដោយ៖ ម៉ានី

To Top